ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានពី “ការស្លាប់ និងការបំផ្លាញ” ប្រសិនជាគាត់ ប្រឈម មុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋ

" "

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថាលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានព្រមានអំពី “ការស្លាប់ និងការបំផ្លិចបំផ្លាញ” ដែលអាចកើតមាន ប្រសិនបើគាត់ប្រឈមមុខ នឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ថ្លែងដូច្នេះនៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាក្រុងញ៉ូវយ៉ក ស៊ើបអង្កេតទៅលើការបង់ប្រាក់បំភ្លៃរបស់គាត់ ទៅឱ្យតារាសិច នាង Stormy Daniels ដែលបាននិយាយថា ពួកគេនឹងមិនមានការបំភិតបំភ័យឡើយ ។

ការបង្ហោះកាលពីព្រឹកថ្ងៃសុក្រ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់លោក ត្រាំ គឺជាការវាយប្រហារពាក្យសម្តីចុងក្រោយបំផុត លើមេធាវីស្រុក Manhattan លោក Alvin Bragg ចាប់តាំងពីថ្ងៃសៅរ៍មុន នៅគ្រាដែលលោក ត្រាំ ត្រូវបានគេព្យាករណ៍ខុសថា គាត់នឹងត្រូវចាប់ខ្លួន៣ថ្ងៃក្រោយមក ។

" "

លោក ត្រាំ បានអះអាងថា ការបរាជ័យរបស់គាត់ នៅឆ្នាំ២០២០ គឺជាលទ្ធផលនៃការក្លែងបន្លំ  ហើយបានធ្វើការអះអាងដែលបានបំផុសគំនិត អ្នកដើរតាមរបស់គាត់ ឱ្យចាប់ផ្តើមការវាយលុកដ៏សាហាវនៅថ្ងៃទី៦ ខែមករាឆ្នាំ២០២១ នៅវិមាន Capitol របស់សហរដ្ឋអាមេរិក ក្នុងការទាមទារពីភាពបរាជ័យក្នុងការបញ្ឈប់សភា ពីការបញ្ជាក់ការបោះឆ្នោត ប្រធានាធិបតីប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ដែលបានឈ្នះលោក ត្រាំ ពីគណបក្សសាធារណរដ្ឋ ដោយសំឡេងឆ្នោតជាង៧លាន។

" "

“តើមនុស្សប្រភេទណា ដែលអាចចោទប្រកាន់អ្នកផ្សេង ក្នុងករណីនេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទទួលបានសំឡេងគាំទ្រច្រើនជាងប្រធានាធិបតី ដែលកំពុងអង្គុយនាពេលនេះក្នុងប្រវត្តិសាស្ត្រ និងជាបេក្ខជននាំមុខគេ (រហូតមកដល់ពេលនេះ!) សម្រាប់ការតែងតាំងគណបក្សសាធារណរដ្ឋ ជាមួយនឹងបទឧក្រិដ្ឋ។ នៅគ្រាដែលវាត្រូវបានដឹងដោយទាំងអស់ថា ទេ ឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្ត និងដឹងផងដែរថា ការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលអាចកើតមាននៅក្នុងការចោទប្រកាន់មិនពិតបែបនេះ អាចជាមហន្តរាយសម្រាប់ប្រទេសរបស់យើង? ដោយបានសរសេរថា លោក ត្រាំ កំពុងស្វែងរកការតែងតាំងប្រធានាធិបតីសាធារណរដ្ឋ២០២៤ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top