ព័ត៌មានអន្តរជាតិ

Update៖ លោក Zelensky ថ្លែងថា គ្មានការចាប់ផ្តើមណាមួយ សម្រាប់ការវាយលុក ទៅលើរុស្ស៊ី លុះត្រាតែសម្ព័ន្ធមិត្តលោកខាងលិច បញ្ជូនជំនួយយោធាបន្ថែម

" "

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ការវាយលុករបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី មិនអាចចាប់ផ្តើមបាននោះទេ លុះត្រាតែសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនការគាំទ្រ ផ្នែកយោធាបន្ថែមទៀត។

គាត់បានថ្លែងប្រាប់ដល់កាសែតជប៉ុនថា គាត់នឹងមិនបញ្ជូនកងទ័ពរបស់គាត់ទៅកាន់ជួរមុខ ដោយគ្មានរថពាសដែក កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត Himars ទៀតនោះទេ ។

" "

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត Yomiuri Shimbun គាត់បានថ្លែងថា ស្ថានភាពនៅភាគខាងកើតអ៊ុយក្រែនគឺ “មិនល្អ” ។

" "

លោកបានថ្លែងថា “យើងកំពុងរង់ចាំគ្រាប់រំសេវមកដល់ពីសំណាក់ដៃគូរបស់យើង” ។

ហើយនៅពេលត្រូវបានគេសួរ អំពីការវាយលុកដែលរំពឹងទុក គាត់បានថ្លែងថា “យើងមិនអាចចាប់ផ្តើមនៅឡើយទេ យើងមិនអាចបញ្ជូនទាហានក្លាហានរបស់យើង ទៅកាន់ជួរមុខដោយគ្មានរថពាសដែក កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយបានទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top