ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្សី៖ សេដ្ឋកិច្ចរុស្ស៊ី នឹងបន្តរក្សាស្ថេរភាព

" "

បរទេស៖អតីតប្រធានាធិបតី រុស្សីលោក Dmitry Medvedev កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសរុស្សី នឹងមិនត្រូវកាត់បន្ថយនោះទេ ទោះបីជាមានជម្លោះ ជាមួយអ៊ុយក្រែន និងលោកខាងលិចក្តី។

លោកអតីតប្រធានាធិបតីរូបនេះ ដដែលបានបន្តទៀតថា អតុល្យភាព នៅក្នុងសេដ្ឋកិច្ច នឹងមិនត្រូវបានឲ្យរីកធំជាងនេះ នោះទេ ដោយលោកបានបន្ថែមថា ប្រទេសនេះទំនងជាមិនទទួលរង នូវជោគវាសនា ដូចទៅនឹងសហភាពសូវៀត នោះដែរ។

" "

លោក Medvedev បានថ្លែងទៀតដែរថា៖បច្ចុប្បន្នមិនមានការគំរាមកំហែង នៃការធ្វើសេដ្ឋកិច្ចតាមវិធីមួយ ដែលធ្លាប់បានធ្វើនៅសហភាពសូវៀត កាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩០៨០ នោះទេ។

" "

គួរឲ្យដឹងដែរថាកាលពីព្រឹកថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគូសបញ្ជាក់ថាអំពីក្តីបារម្ភ របស់សហភាពអឺរ៉ុប ចំពោះទំនាក់ទំនងជាមួយនឹង ទីក្រុងប៉េកាំង និងបានបញ្ជាក់ទៀតថារុស្ស៊ី និងចិនបានឈរនៅលើកំពូលតារាង ប្រទេសដែលមានអតិរេកពាណិជ្ជកម្ម ដ៏ធំបំផុត កាលពីឆ្នាំមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top