ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គោលការណ៍ចិន តែមួយ ជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិ និងក្រមមូលដ្ឋាន ស្តីពីទំនាក់ទំនងអន្តរជាតិ ដែលទទួលស្គាល់ជាទូទៅ

បន្ទាប់ពីហុងឌូរ៉ាស ប្រកាសកាត់ផ្តាច់ទំនាក់ទំនង ការទូត ជាមួយតំបន់ចិន តៃវ៉ាន់ សាធារណរដ្ឋប្រជាមានិតចិន និងហុងឌូរ៉ាស បានប្រកាសថា បង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី២៦ខែមីនា ។ គិតមកទល់បច្ចុប្បន្ននេះ នៅលើពិភពលោក មានប្រទេសចំនួន១៨២ បានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន រីឯអ្វីដែលហៅថា “ប្រទេសសម្ព័ន្ធមិត្ត”របស់អាជ្ញាធរតំបន់តៃវ៉ាន់ សល់ត្រឹមតែ១៣ប៉ុណ្ណោះ ។

ភាពខុសគ្នាយ៉ាង ជ្រះស្រឡះនេះបានបង្ហាញថា គោលការណ៍ប្រទេសចិន តែមួយជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិ និងក្រមមូលដ្ឋាន ស្តីពីទំនាក់ទំនងអន្តរជាតិ ដែលទទួលស្គាល់ជាទូទៅ ។
នៅលើពិភពលោក មានប្រទេសចិនតែមួយ រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងទូទាំងប្រទេសចិន ហើយតំបន់តៃវ៉ាន់ ជាចំណែកមួយនៃទឹកដី របស់ចិន ដែលមិនអាចពុះ បំបែកបាន ។ នេះជាការពិតជាក់ស្តែង ប្រវត្តិសាស្ត្រនិងហេតុផលច្បាប់ ដែលមិនអាចប្រកែកបាន ។ នៅឆ្នាំ១៩៧១ សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ បានបញ្ជាក់ពីគោល ការណ៍ចិន តែមួយ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពីប្រទេសប៉ាណាម៉ា ដល់សាល់វ៉ាឌ័រ ពីនីការ៉ាហ្គាដល់ហុងឌូរ៉ាស អ្វីដែលហៅថា “ប្រទេសសម្ព័ន្ធមិត្ត” របស់អាជ្ញាធរ តំបន់តៃវ៉ាន់ បាននាំគ្នាកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយតំបន់ តៃវ៉ាន់ជាបន្តបន្ទាប់ បែរជាមក បង្កើតទំនាក់ទំនង ការទូត ឬរៀបចំទំនាក់ទំនងការទូត ជាថ្មីឡើង វិញជាមួយប្រទេសចិន នេះសុទ្ធតែជាជម្រើស នយោបាយលើមូលដ្ឋាន គោលការណ៍ចិនតែមួយ ដែលបានសមស្របនិន្នាការ ពិភពលោក សមស្របផលប្រយោជន៍ របស់ប្រទេសខ្លួន និងបង្ហាញពីក្តីបំណង របស់ប្រជាជនផងដែរ ។

ព្រមពេលជាមួយគ្នានេះ ការដែលហុងឌូរ៉ាស បង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិនដោយគ្មានលក្ខខណ្ឌ បានបង្ហាញពីគោលបំណង យ៉ាងខ្លាំងក្លា របស់ប្រទេសអាមេរិកឡាទីន ដែលចង់ស្វែងរកការអភិវឌ្ឍប្រកប ដោយសេចក្តីថ្លៃថ្នូរ ។ កាសែត 《New York Times》 បានចុះផ្សាយបទអត្ថាធិប្បាយថា ការដែលហុងឌូរ៉ាសប្រកាស កាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយតំបន់ចិនតៃវ៉ាន់ គឺជាការវាយប្រហារចំពោះតំបន់តៃវ៉ាន់ផង ហើយក៏ជាភាពបរាជ័យ របស់ សហរដ្ឋអាមេរិកផងដែរ ។
ប្រទេសកាន់តែច្រើនឡើងៗ បានឃើញច្បាស់ថា ការបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន គឺជានិន្នាការអភិវឌ្ឍន៍ទូទៅនិង ជាក្តីបំណងរបស់ប្រជាជន ពោលគឺអាចសម្រេច បាននូវការឈ្នះ-ឈ្នះលើមូលដ្ឋានគោរព គ្នាទៅវិញទៅមក ស្មើភាពគ្នានិងផ្តល់ផលប្រយោជន៍ ដល់គ្នា ក៏ដូចជាសមស្របនឹង ផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រទេសជាតិ និងប្រជាជនប្រទេសខ្លួន ។

តាមដំណឹងថ្មីបំផុតឱ្យដឹងថា ភាគីចិនស្វាគមន៍ហុងឌូរ៉ាស គាំទ្រនិងចូលរួមគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ក្នុងន័យជំរុញការផ្លាស់ប្តូរ រៀនសូត្រពីគ្នានិងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្រោមក្របខ័ណ្ឌពាក់ព័ន្ធ ។ ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏រីករាយឆ្លងតាមវិធីដូចជាពង្រីកការនាំចូល លើកទឹកចិត្តការវិនិយោគនិង ចូលរួមកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីបង្កើត សមិទ្ធផលមួយចំនួនយ៉ាងប្រាកដប្រជាក្នុងពេលឆាប់ៗ ។ ភាគីហុងឌូរ៉ាសក៏សន្យាថា គោរពគោលការណ៍ចិនតែមួយ រីករាយធ្វើឱ្យទំនាក់ទំនង រវាងហុងឌូរ៉ាសនិងចិនមានភាពកាន់ តែជិតស្និទ្ធថែមមួយកម្រិតទៀត និងពន្លឿនការជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំង ពីរក្នុងគ្រប់វិស័យ ។
ប្រការទាំងនេះបានបង្ហាញពីបំណងស្មោះត្រង់ របស់ភាគីទាំងពីរក្នុងការជំរុញ ឱ្យទំនាក់ទំនងទ្វេភាគីមាន ទីចាប់ផ្តើមដ៏ល្អប្រសើរ ។
តំបន់តៃវ៉ាន់ជាចំណែកមួយ នៃទឹកដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន ។ ការប្រកាន់ខ្ជាប់គោលការណ៍ចិន តែមួយជាសច្ចយុត្តិធម៌អន្តរជាតិ កងកម្លាំងដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យបង្កទង្វើបញ្ច្រាសនិន្នាការមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន ។ ការពិតជាក់ស្តែងនឹងបញ្ជាក់ថា ប្រទេសកាន់តែច្រើនឡើងៗនឹងឈរជាមួយម្ខាង នៃភាពត្រឹមត្រូវក្នុងប្រវត្តិសាស្ត្រ ៕

To Top