ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ អាមេរិកផលិតគ្រាប់កាំភ្លើងធំពី ១៤ ០០០គ្រាប់ ទៅ ១៥ ០០០គ្រាប់ក្នុងពេលមួយខែ ប៉ុន្តែយោធាអ៊ុយក្រែនប្រើរហូតដល់ ៥ ០០០គ្រាប់ក្នុងមួយថ្ងៃ

" "

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីគ្រោងនឹងបង្កើនការផលិត គ្រាប់របស់ខ្លួនឱ្យបានកាន់តែច្រើន ដោយបន្ថែមថា ការដឹកជញ្ជូនអាវុធរបស់លោកខាងលិច ទៅកាន់ទីក្រុងគៀវ នឹងពន្យារពេល ដែលជាលទ្ធផលដែលជៀសមិនរួច នៃជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia 1 TV ដែលចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក ពូទីន ត្រូវបានគេស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើផែនការរបស់លោកខាងលិច ដើម្បីគាំទ្រអ៊ុយក្រែនជាមួយនឹង គ្រាប់កាំភ្លើងធំបន្ថែមមួយលានគ្រាប់។

" "

ខណៈពេលដែលពិពណ៌នាអំពីចំនួននេះថា “សន្ធឹកសន្ធាប់” ប្រធានាធិបតីរុស្ស៊ីបាននិយាយថា យោងតាមទិន្នន័យរបស់ទីក្រុងមូស្គូ បច្ចុប្បន្នសហរដ្ឋអាមេរិកផលិតកាំភ្លើងធំពី ១៤ ០០០គ្រាប់ ទៅ ១៥ ០០០គ្រាប់ក្នុងពេលមួយខែ ខណៈដែលយោធាអ៊ុយក្រែនប្រើប្រាស់រហូតដល់ ៥ ០០០ គ្រាប់ក្នុងមួយថ្ងៃ។ “នៅឆ្នាំក្រោយ… [អាមេរិកគ្រោង] ផលិតបានចំនួន ៤២ ០០០គ្រាប់ និង ៧៥ ០០០គ្រាប់ នៅឆ្នាំ ២០២៥”។

" "

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូបាននឹងកំពុងប្រើប្រាស់ គ្រាប់ច្រើនជាងអ៊ុយក្រែន ហើយថាក្រសួងការពារជាតិ និងអគ្គសេនាធិការ “ថែមទាំងត្រូវដាក់ចេញនូវ ការកំណត់មួយចំនួនទៀត”។

លោកពូទីនក៏បានកត់សម្គាល់ផងដែរថា “អ្នកញុះញង់” របស់លោកខាងលិចក្នុងជម្លោះ គ្រោងនឹងបញ្ជូនរថក្រោះជាង ៤០០គ្រឿង ទៅកាន់អ៊ុយក្រែន។ “ស្ថានភាពនៅទីនេះគឺដូចគ្នានឹងគ្រាប់រំសេវដែរ។ ក្នុងអំឡុងពេលនោះ យើងនឹងផលិត និងធ្វើទំនើបកម្មរថក្រោះជាង១ ៦០០គ្រឿង ដូចនេះចំនួនសរុបនឹងលើសពី អ៊ុយក្រែនច្រើនជាងបីដង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top