ប៉េកាំង៖ នៅពេលនិយាយអំពីបញ្ហាអ៊ុយក្រែន បស្ចិមប្រទេស និងរុស្ស៊ី មិនដែលឈប់សាកល្បង និងដាក់សម្ពាធគ្នាទៅវិញទៅមកនោះឡើយ ហើយសម្ពាធកាន់តែខ្លាំង ដែលអាមេរិក និងណាតូ អនុវត្តលើរុស្ស៊ី ការវាយប្រហារតបតរបស់រុស្ស៊ី នឹងកាន់តែធំ។
អង្គការណាតូ បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះអ្វីដែលខ្លួនហៅថា វោហាសាស្ត្រនុយក្លេអ៊ែរ “គ្រោះថ្នាក់ និងភាពគ្មានការទទួលខុសត្រូវ ” របស់លោកកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីលោក ពូទីន បានលើកឡើងថា លោកគ្រោងនឹងដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។
នៅថ្ងៃដដែល ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុប លោក Josep Borrell បានគំរាមនៅលើបណ្ដាញ Twitter ថា “សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្ថែមទៀត” ។
ចំពោះការកើនឡើងនាពេលថ្មីៗនេះ ហេតុផល គឺការសម្រេចចិត្តមិនទទួលខុសត្រូវរបស់ចក្រភពអង់គ្លេសក្នុងការផ្តល់គ្រាប់រំសេវអ៊ុយរ៉ានីញ៉ូម ដែលរលាយអស់ដល់អ៊ុយក្រែន។ ម៉្យាងវិញទៀត គ្រាប់បែកអ៊ុយរ៉ានីញ៉ូម ដែលរលាយអស់ បានហួសពីខ្សែក្រហម ដែលរុស្ស៊ីអាចទទួលយកបាន។
នេះបង្ហាញថាប្រទេសលោកខាងលិច ដូចជាចក្រភពអង់គ្លេស មិនមានចំណុចសំខាន់ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែននោះទេ ហើយជាការឆ្លើយតប រុស្ស៊ីបានជ្រើសរើសការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅប្រទេសបេឡារុស្ស។
ឥឡូវនេះ អង្គការណាតូ បានចេញមុខចោទប្រកាន់រុស្ស៊ីថា បានបំពានលើការសន្យាគ្រប់គ្រងអាវុធរបស់ខ្លួន ប៉ុន្តែតាមពិត អាមេរិកបានរំលោភសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរយូរមកហើយ។ លោក Song Zhongping អ្នកជំនាញខាងយោធា និងជាអ្នកអត្ថាធិប្បាយទូរទស្សន៍បានប្រាប់ Global Times ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប រួមមានបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី ដែលមានន័យថា អាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនជាយូរមកហើយ។
វាមានន័ថា នៅមាត់ទ្វាររបស់រុស្ស៊ី កំពុងរងការបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់សន្តិសុខជាតិរបស់រុស្ស៊ី។ ប្រតិកម្មរបស់រុស្ស៊ីលើកនេះមិនមែនគ្រាន់តែសំដៅលើចំណាត់ការរបស់ចក្រភពអង់គ្លេសនោះទេ ប៉ុន្តែច្រើនទៀតអំពីអាមេរិក។
លោក Song បានលើកឡើងថា “ការគ្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស មិនត្រឹមតែជាការឆ្លើយតបទៅនឹងការបង្កហេតុនាពេលកន្លងមក និងបច្ចុប្បន្នរបស់អង្គការណាតូប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានគោលបំណងរារាំងការបង្កហេតុដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិក ដោះស្រាយនូវអ្វីដែលនឹងកើតឡើងផងដែរ”។
បេឡារុស្ស គឺជាជម្រើសដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ដោយសារទីតាំងភូមិសាស្ត្ររបស់វាគឺសមស្របបំផុត។ វាមិនឆ្ងាយពីប្រទេសប៉ូឡូញ អាល្លឺម៉ង់ បណ្តាប្រទេសបាល់ទិក និង សូម្បីតែប្រទេស Nordic ក៏ដោយ។ លោក Song បានកត់សម្គាល់ថា ប្រសិនបើអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រត្រូវ បានដាក់ពង្រាយនៅទីនោះ វានឹងមានឥទ្ធិពលរារាំង ជាយុទ្ធសាស្ត្រយ៉ាងធំធេង លើប្រទេសជិតខាងណាតូ មួយចំនួននៅជិតប្រទេសរុស្ស៊ីផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា