ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងក្លាយជាអ្នកទទួលដ៏ធំបំផុត នៃមូលនិធិអាវុធរបស់សហភាពអឺរ៉ុប

Warsaw៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងក្លាយជាអ្នកទទួលមូលនិធិដ៏ធំបំផុត របស់សហភាពអឺរ៉ុប ដើម្បីផ្តល់សំណងដល់ប្រទេស ដែលបានបញ្ជូនសម្ភារៈយោធា ទៅកាន់អ៊ុយក្រែន។

លោក Morawiecki បានសរសេរនៅលើបណ្ដាញ Facebook ថា “ឆាប់ៗនេះយើងនឹងទទួលបានសំណងប្រហែល ៣០០ លានអឺរ៉ូ (៣២៣,៦លានដុល្លារអាមេរិក) ហើយប៉ូឡូញ នឹងក្លាយជាអ្នកទទួលដ៏ធំបំផុត នៃមូលនិធិអាវុធរបស់សហភាពអឺរ៉ុប” ។

ប្រទេសប៉ូឡូញបានផ្តល់ឱ្យអ៊ុយក្រែន នូវចំនួនដ៏ច្រើននៃរថក្រោះ T-72 សម័យសូវៀតរបស់ខ្លួន ព្រមទាំងរថក្រោះបាញ់កាំភ្លើងស្វ័យប្រវត្តិ Krab និងគ្រាប់រំសេវផងដែរ។

ថ្មីៗនេះ វ៉ារស្សាវ៉ាបានធ្វើការសម្រេចចិត្តប្រគល់យន្តហោះចម្បាំង MiG-29 ចំនួន ៤គ្រឿងរបស់ខ្លួនទៅកាន់ទីក្រុងគៀវ ដោយក្លាយជាប្រទេសដំបូងគេ ដែលផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top