ព័ត៌មានអន្តរជាតិ

ចិន ចេញរបាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្ស របស់អាមេរិក ក្នុងឆ្នាំ២០២២

ប៉េកាំង៖ ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ របស់ប្រទេសចិន កាលពីថ្ងៃអង្គារបានចេញរបាយការណ៍ស្តីពី ការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

របាយការណ៍បានឲ្យដឹងថាឆ្នាំ២០២២ បានឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់ សម្រាប់សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។

ប្រភពបានបន្ថែមថា នៅសហរដ្ឋអាមេរិក ប្រទេសមួយ ដែលដាក់ស្លាកខ្លួនឯងថាជា “អ្នកការពារសិទ្ធិមនុស្ស” ជំងឺរ៉ាំរ៉ៃដូចជានយោបាយលុយកាក់ ការរើសអើងជាតិសាសន៍ អំពើហិង្សាដោយកាំភ្លើង និងប៉ូលីស ក៏ដូចជាការបែងចែកទ្រព្យសម្បត្តិគឺរីករាលដាល។

ខាងក្រោមនេះជា តំណភ្ជាប់ជាភាសាអង់គ្លេស ពាក់ព័ន្ធនឹងរបាយការណ៍សិទ្ធិមនុស្ស របស់អាមេរិកឆ្នាំ២០២២ https://english.news.cn/20230328/7958d26f811e45249be9b2d9a292f0cf/c.html។

របាយការណ៍បានឲ្យដឹងទៀតថា ច្បាប់សិទ្ធិមនុស្ស និងយុត្តិធ៌ម ត្រូវបានគេមើលឃើញថា មានការដើរថយក្រោយយ៉ាងខ្លាំង ដោយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top