ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ទទួលស្គាល់បរាជ័យជាថ្មី ជាលើកទី៤ ចំពោះការធ្វើតេស្តមីស៊ីល ល្បឿនលឿន ជាងសំឡេង

បរទេស៖ កងទ័ពអាកាសអាមេរិកបានបង្ហាញថា យ៉ាងហោចណាស់ការសាកល្បងបរាជ័យលើកទីបួននៃប្រព័ន្ធមីស៊ីលលឿនជាងសំឡេងដែលធ្វើឡើងដោយក្រុមហ៊ុនការការពារជាតិ Lockheed Martin ដែលបង្ហាញថា ខ្លួនទំនងជានឹងទទួលយកប្រព័ន្ធប្រកួតប្រជែងដែលបង្កើតឡើងដោយក្រុមហ៊ុនការពារជាតិ Raytheon ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លេខាធិការនៃកងទ័ពអាកាសលោក Frank Kendall បានប្រាប់សមាជិកនៃគណៈកម្មាធិការសភាអាមេរិកកាលពីថ្ងៃអង្គារថា “អ្វីដែលយើងទើបតែទទួលបាននោះមិនមែនជាជោគជ័យទេ” ។ “យើងមិនបានទទួលទិន្នន័យដែលយើងត្រូវការពីការធ្វើតេស្តនោះទេ ដូច្នេះបច្ចុប្បន្នពួកគេកំពុងពិនិត្យមើលវាដើម្បីព្យាយាមយល់ពីអ្វីដែលបានកើតឡើង”។

លោក Kendall បានសំដៅទៅលើការសាកល្បងកាលពីថ្ងៃទី១៣ ខែមីនា នៃប្រព័ន្ធ AGM-183A Air-launched Rapid Response Weapon (ARRW) ដែលជា មីស៊ីលនាំផ្លូវ Cruise វាយប្រហារល្បឿនលឿនជាងសំឡេង នៅឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។ លោកមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីអ្វីដែលខុសជាមួយនឹងការបាញ់បង្ហោះនោះទេ។ ការអត្ថាធិប្បាយរបស់លោកប្រហែលជាមានការភ្ញាក់ផ្អើលដល់សមាជិកសភា ដោយសារតែកងទ័ពអាកាសបានចេញសេចក្តីប្រកាសព័ត៌មានកាលពីសប្តាហ៍មុនដែលបង្ហាញថា ការធ្វើតេស្ត ARRW “បានបំពេញគោលបំណងជាច្រើន” ។ ការចេញផ្សាយនេះមិនបាននិយាយអំពីការបរាជ័យនៃការធ្វើតេស្តនោះទេ។

ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង ARRW ស្ថិតក្រោមការអភិវឌ្ឍន៍តាំងពីឆ្នាំ ២០១៨ ហើយត្រូវបានពន្យារពេលបន្ទាប់ពីការសាកល្បងមិនបានសម្រេចចំនួន ៣ ដងក្នុងឆ្នាំ ២០២១។ កងទ័ពអាកាសបានអះអាងពីការបាញ់បង្ហោះដោយជោគជ័យលើកដំបូងរបស់មីស៊ីលនេះកាលពីខែឧសភាមុន ដោយនិយាយថា វាបានឈានដល់ល្បឿនលើសពី Mach ៥ ឬ ៥ ដងនៃល្បឿនសំឡេង៕

ប្រែសម្រួលៈ ណៃ តុលា

To Top