បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុ នៃប្រទេសអ៊ុយក្រែនបានប្រកាសបង្ហាញ នូវខ្ទង់ចំណាយយោធាប្រចាំខែរបស់ខ្លួន ដែលមានទំហំដល់ទៅ ១៣០ពាន់លាន hryvnia លុយអ៊ុយក្រែនឬត្រូវជា ៣,៥ពាន់លានដុល្លារ។
ថ្លែងនៅក្នុងជំនួបជាមួយនឹង សមាគមអ្នកធ្វើពាណិជ្ជកម្មរបស់អឺរ៉ុបឬ EBA កាលពីថ្ងៃពុធម្សិលមិញនេះលោក Sergey Marcehnko រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន បានធ្វើការបង្ហាញនូវតួលេខនៃប្រាក់ចំណេញ របស់រដ្ឋដែលមានប្រមាណជា ២,២ពាន់លានដុល្លារ ជារៀងរាល់ខែនោះផងដែរ។
កាលពីសប្តាហ៍មុនសភាជាតិអ៊ុយក្រែន បានដាក់ចេញឲ្យអនុវត្តនូវច្បាប់ថ្មីមួយ ក្នុងការបង្កើនខ្ទង់ចំណាយសម្រាប់ យោធាបន្ថែមទៀតទៅដល់ច្រើនជាង ១៤,៦ពាន់លានដុល្លារ ព្រមទាំងកញ្ចប់ថវិកាសម្រាប់ទិញបន្ថែម នូវអាវុធយុទ្ធភណ្ឌជាច្រើនប្រភេទផងដែរ ។
យោងតាមលោករដ្ឋមន្ត្រីដដែលនេះ កញ្ចប់ថវិកាទាំងនេះនឹងត្រូវបាន បែងចែកតាមរយៈការគាំទ្រ ពីដៃគូលោកខាងលិចផងដែរ ខណៈពេលដែលការអនុម័ត សេចក្តីព្រាងថវិកាឆ្នាំ ២០២៣កាលពីខែវិច្ឆិកាឆ្នាំមុន សភាបានត្រៀមទុកច្រើនជាងមួយ ១០០០ពាន់លាន hryvnias ឬប្រមាណជា ៣១ ពាន់លានដុល្លារ សម្រាប់កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ ដែលស្មើនឹង ៤៣% នៃការចំណាយទាំងអស់ ឬ ១៨,២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ៕
ប្រែសម្រួល៖ ស៊ុន លី