ព័ត៌មានអន្តរជាតិ

សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីស ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយមានអាការៈផ្លូវ ដង្ហើមធ្ងន់ធ្ងរ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីស មានការឆ្លងមេរោគផ្លូវដង្ហើម ហើយនឹងត្រូវចំណាយពេល២-៣ថ្ងៃនៅក្នុងមន្ទីរពេទ្យនៅទីក្រុងរ៉ូម ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បុរសវ័យ៨៦ឆ្នាំមានការពិបាក ដកដង្ហើមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែមិនមាន កូវីដ-១៩នោះទេ ។

សេចក្តីថ្លែងការណ៍័បានដាក់ថា គាត់នឹងត្រូវ “ការពេល២-៣ថ្ងៃដើម្បីទទួលការព្យាបាល តាមមន្ទីរពេទ្យសមស្រប” ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា “សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីស ស្ញប់ស្ញែងដោយសារជាច្រើន ដែលបានទទួល និងសម្តែងការដឹងគុណ ចំពោះភាពជិតស្និទ្ធ និងការអធិស្ឋានជូនពរជាច្រើន” ។

បុគ្គលិកជិតស្និទ្ធបំផុត របស់សម្តេចសង្ឃ រួមទាំងសន្តិសុខ ត្រូវបានគេរំពឹងថា នឹងស្នាក់នៅមួយយប់នៅមន្ទីរពេទ្យ Gemelli ។ មនុស្សម្នាក់ដែលបានដឹងច្បាស់ ពីដំណឹងនេះ បានប្រាប់ដល់ទូរស្សន៍ BBC ។

នេះគឺជាពេលវេលា ដ៏មមាញឹកបំផុតនៃឆ្នាំ សម្រាប់សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីស ជាមួយនឹងព្រឹត្តិការណ៍ និងសេវាកម្មជាច្រើន ដែលបានគ្រោងទុកមុនថ្ងៃបុណ្យអ៊ីស្ទើរ៍ ៕

To Top