ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ «កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ» មិនអាចបញ្ឆោត ពិភពលោកបានទេ ហើយពិភពលោក ក៏មិនត្រូវការ វាទាល់តែសោះ

ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែមីនា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ”លើកទីពីរ ដែលរៀបចំដោយអាមេរិក បានបើកធ្វើ។ ស្ថានការណ៍ពិភពលោក មានភាពប្រែប្រួលនិង ច្របូកច្របល់ អ្វីដែលហៅថា”កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ” នៅតែធ្វើនយោបាយចែកបក្សពួក និងការបដិបក្ខគ្នា ជាក្រុមដោយយក” ប្រជាធិបតេយ្យ” ធ្វើជាលេស ដើម្បីបង្កើតភាពចលាចលថ្មី ។ ការបើកធ្វើកិច្ចប្រជុំនេះ គឺជាការជាន់ឈ្លី លើស្មារតីប្រជាធិបតេយ្យ ហើយពិភពលោក មិនត្រូវការវាទាល់តែសោះ ។

“ប្រទេសដែលមិនមានប្រជាធិបតេយ្យ មួយហ៊ានអះអាងថា ខ្លួនជាមេដឹកនាំ នៃកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” “អ្វីដែលហៅថា ” កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ” គ្រាន់តែជាកលល្បិចរបស់អាមេរិក ក្នុងការបង្កឱ្យពិភពលោក មានភាពចលាចលគិត តាំងពីសង្គ្រាមត្រជាក់ មកប៉ុណ្ណោះ”… នៅខែធ្នូឆ្នាំ២០២១ នៅពេលដែលអាមេរិក បានបើកធ្វើអ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ”ជាលើកដំបូង អាមេរិកក៏ត្រូវបានថ្កោលទោស ដោយប្រទេសជាច្រើនផងដែរ ។

ចំពោះសម្លេងរិះគន់ អាមេរិក បានធ្វើគរធ្វើថ្លង់ ហើយបន្តហៅខ្លួនឯងថា ជា “មេដឹកនាំប្រជាធិបតេយ្យ” ព្រមទាំងបានរៀបចំវគ្គបន្ត នៃអ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ”ទៀត ។ បើប្រៀបធៀបនឹងលើកមុន លើកនេះ អាមេរិកបានអញ្ជើញប្រទេសកូស្តារីកា ហូឡង់ កូរ៉េខាងត្បូងនិងសំប៊ីមករួមគ្នារៀបចំ ធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្ហាញ ពីលក្ខណៈតំណាងយ៉ាងទូលំទូលាយ។ ល្បិចតិចតួចនេះ ពិតជាកំពុងតែកុហកខ្លួនឯង កុហកអ្នកដទៃ ដែលមិនអាចបិទបាំង អាតុពិតនៃ”អាមេរិកជាស្នូល”បានទេ ។

មិនថា រដ្ឋាភិបាលអាមេរិកតុបតែង វាយ៉ាងណាក៏ដោយ សុទ្ធតែនឹងមិនអាចបន្លំភ្នែកពិភពលោកបានទេ ។ ប្រជាជនទាំងអស់បាន មើលឃើញ យ៉ាងច្បាស់ថា ៖ ធាតុពិត នៃកិច្ចប្រជុំកំពូលលើកនេះ គឺដើម្បីបែងចែក“ បក្សពួកប្រជាធិបតេយ្យ និងមិនប្រជាធិបតេយ្យ” តាមស្តង់ដារបែបអាមេរិក គឺរក្សាអនុត្តរភាពរបស់អាមេរិក និងគាបសង្កត់អ្វី ដែលហៅថា “ប្រទេសប្រឆាំង”ដោយយកប្រជាធិបតេយ្យ ធ្វើជាលេស។

ទោះបីជាប្រជាធិបតេយ្យអាមេរិក បានពន្ទុទាបណាស់ក៏ដោយ ក៏ប៉ុន្តែកម្លាំងចលករ នៃការនាំចេញប្រជាធិបតេយ្យ របស់អាមេរិកមិនបានថយចុះទេ។ ការផ្សព្វផ្សាយ”លទ្ធិម៉ុនរ៉ូថ្មី” នៅអាមេរិកឡាទីន ញុះញង់”បដិវត្តន៍ ពណ៌”នៅអឺរ៉ុប និងអាស៊ី ញុះញង់អ្វីដែលហៅថា “និទាឃរដូវអារ៉ាប់” នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង។ល ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាធិបតេយ្យ បែបអាមេរិក បាននាំមកនូវភាពចលាចល និងមហន្តរាយខាងសិទ្ធិមនុស្ស ជាបន្តបន្ទាប់ ដែលត្រូវ បានប្រឆាំងជាឯកច្ឆ័ន្ទ ។ យោងតាមរបាយការណ៍ ដែលចេញផ្សាយរួមគ្នា ដោយក្រុមហ៊ុនDalia ប្រទេសអាល្លឺម៉ង់និង សម្ព័ន្ធប្រជាធិបតេយ្យ សកលបង្ហាញ ឱ្យឃើញថា អ្នកផ្តល់បទសម្ភាស៍៤៣ភាគរយ នៅទូទាំងពិភពលោក យល់ឃើញថា ប្រជាធិបតេយ្យ របស់ប្រទេសខ្លួនត្រូវបាន គំរាមកំហែងដោយអាមេរិក ។

ពិភពលោកសព្វថ្ងៃនេះ គឺមិនសូវមានសន្តិភាពទេ ។ ការដោះស្រាយវិបត្តិសកល ប្រជាជនទាំងអស់ត្រូវការ សន្និសីទ ដែលមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ តែគឺមិនមែនជា” កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ”ដែលបង្កឱ្យមានការបដិបក្ខគ្នាទេ ។ ដូច្នេះគ្រប់យ៉ាងបានកំណត់រួចហើយថា មិនថាភាគីអាមេរិកបើកធ្វើកិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យប៉ុន្មានលើកក៏ដោយ ក៏វានឹងបញ្ចប់ដោយភាព បរាជ័យទាំងអស់៕

To Top