ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន ផ្តល់ការព្យាករណ៍ ស្តីអំពីសមាជិកភាពនៅអឺរ៉ុប

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេស អ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសអ៊ុយក្រែន បានបង្កើតនូវដំណើរ ការបានយ៉ាងល្អក្នុងបេក្ខភាព ចូលជាសមាជិក របស់អឺរ៉ុបហើយអំពាវនាវ ឲ្យប្លុកត្រូវតែកែទម្រង់ខ្លួនឯង ដើម្បីបញ្ចូលអ៊ុយក្រែនទៅក្នុង សមាជិកភាពរបស់ខ្លួន។

យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរូបនេះ បានធ្វើការកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលដែលលោកបានថ្លែង ទៅកាន់ព្រឹត្តិការណ៍ជួបជុំអនឡាញមួយ ដែលរៀបចំដោយ Chatham House ដែលជាអ្នកគិតគូរ ឈានមុខគេ របស់អង់គ្លេសលើគោល នយោបាយការបរទេសដោយបញ្ជាក់ទៀតថា អ៊ុយក្រែន​កំពុង​ស្វែង​រក​ការ​ចរចា ​ចូល​ជា​សមាជិក​ ជាមួយ EU ឲ្យបាននៅ​ឆ្នាំ​ក្រោយ។

មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា គោលដៅរបស់យើង គឺបើកកិច្ចពិភាក្សាស្តីពីការចូលជា សមាជិកនៅឆ្នាំ ២០២៣នេះប៉ុន្តែ ខ្ញុំនឹងមិនផ្តល់ឱ្យគ្រប់គ្នា នូវពេលវេលាណាដែលអ៊ុយក្រែន នឹងក្លាយជាសមាជិក ពេញលេញនោះទេ ហើយបន្ថែមលើសពីនេះខ្ញុំ នឹងនិយាយថាវានឹងអាចកើតឡើង។

គួរឲ្យដឹងដែរថា ក្នុងពេលដែលការមិន ផ្តល់ការប៉ាន់ស្មានច្បាស់លាស់ បន្ថែមទៀតលើការចូលជា សមាជិក Kuleba បានទទូចថា វានឹងកើតឡើងលឿនជាង ការរំពឹងទុកជាច្រើន ជាពិសេសប្រសិនបើសហភាពអឺរ៉ុប មិនបង្កើតលក្ខខណ្ឌថ្មីណាមួយ ដែលទាមទារ និង នីតិវិធីដើម្បីបន្ថយដំណើរការនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top