ព័ត៌មានអន្តរជាតិ

អឺរ៉ុបចេញ សេចក្តីប្រកាស ព្រមានចិន ជុំវិញបញ្ហានៅអ៊ុយក្រែន

បរទេស៖ នៅក្នុងកិច្ចប្រជុំ ស្តីអំពីបញ្ហាប្រទេសចិន សហភាពអឺរ៉ុបគ្រោង នឹងវាយតម្លៃឡើងវិញ តាមរយៈការកាត់ បន្ថយហានិភ័យនិង ទំនាក់ទំនងរបស់ពួកគេ ក្នុងខណៈដែលពួកគេក៏កំពុងពិចារណា ទៅលើជំហររបស់ទីក្រុងប៉េកាំង ស្តីពីជម្លោះដែល កំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ។

យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយឲ្យដឹងទៀតដែរថា ជម្លោះនៅអ៊ុយក្រែននិងរុស្សីគឺជា ផ្នែកដ៏សំខាន់ នៃទំនាក់ទំនងនាពេលអនាគត របស់ប្លុកអឺរ៉ុប។

លោកស្រីប្រធានគណៈកម្មការអឺរ៉ុប Ursula von Der Leyen បានថ្លែងកាលពីព្រហស្បតិ៍ថា របៀបដែលចិនបន្តធ្វើអន្តរកម្ម ជាមួយសង្រ្គាម របស់លោកPutin នៅអ៊ុយក្រែន នឹងក្លាយជាកត្តាកំណត់ សម្រាប់ទំនាក់ទំនង អឺរ៉ុបនិងចិនដែរចំពោះអនាគតរៀងៗខ្លួន។

ការលើកឡើងរបស់អឺរ៉ុប លើកនេះ បានក្លាយទៅជាសេចក្តី ថ្លែងការណ៍លើកដំបូង ដែលអឺរ៉ុបបានផ្តោតសំខាន់ និងបកស្រាយលំអិតលើទំនាក់ទំនងរវាងចិន និងអឺរ៉ុបហើយលោកស្រីប្រធាន បានធ្វើការបញ្ជាក់អំពីភាពចាំបាច់ក្នុងការរៀបចំខ្លួនឲ្យរឹងម៉ាំក្នុងការធ្វើការនិងដោះស្រាយបញ្ហាជាមួយនឹងចិន។

ក្នុងនោះផងដែរលោកស្រី បានកត់សម្គាល់បន្ថែមទៀតថា ទំនាក់ទំនងរវាងលោក Xi Jinping និង លោក Vladimir Putin និងបណ្តាមេដឹកនាំចិន និងរុស្ស៊ីគឺបានក្លាយទៅជារឿងដែលគួរឲ្យមានការព្រួយ បារម្ភខ្លាំងណាស់នៅពេលបច្ចប្បន្ននេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top