ព័ត៌មានអន្តរជាតិ

អង់គ្លេស ត្រៀមប្រើប្រាស់ បច្ចេកវិទ្យា AI ដើម្បីការពារការគម្រាម កំហែងដោយបរទេស

បរទេស ៖ ភ្នាក់ងារស៊ើបការណ៍សំងាត់របស់ចក្រ ភពអង់គ្លេសកំពុងរៀបចំព័ត៌មាន ពិសេស តាមរយៈបច្ចេកវិទ្យាឆ្លាតវ៉ៃឬ AI ដើម្បីយកទៅប្រើប្រាស់ ក្នុងការកិច្ចការងារការពារ ការគម្រាមកំហែងពីសំណាក់បរទេសប៉ុន្តែនឹង ស្ថិតនៅក្រោមការគ្រប់គ្រង ដោយមនុស្សប៉ុណ្ណោះ។

Telegraph ដែលបានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះបានសរសេរថា នាយកដ្ឋានថ្មីរបស់អង់គ្លេស ដែលមានឈ្មោះថា the Open Source Intelligence Hub (OSINT) នឹងប្រើប្រាស់ព័ត៌មានពីប្រភពទាំងអស់ ក្នុងការយកទៅជួយដល់កិច្ចការងារ របស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ ចំនួន២របស់ខ្លួនដែលធ្លាប់ ធ្វើកិច្ចការងារនេះពីមុនដូចជា MI5 និង MI6 ។

ប្រភពដដែលបានបន្តទៀតដែរថា ផែនការផ្លូវការ រួមទាំងវិសាលភាព និងទំហំនៃអង្គភាព មិនទាន់ត្រូវបានបង្កើតឡើង នៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យដំណើរការ ដោយនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅក្នុងខែឧសភាខាងមុខនេះហើយ ។

ការប្រកាសនេះបានកើតឡើង ជាងពីរសប្តាហ៍បន្ទាប់ពីអធិការបតីចក្រភព អង់គ្លេសលោក Jeremy Hunt បានបញ្ជាក់អំពីផែនការត្រៀមថវិកាចំនួន ៣,៥ ពាន់លានផោនឬត្រូវជា៤,3ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់កម្មវិធី នៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ទីក្រុងឡុង ដែលគាត់បានព្យាករណ៍ កាលពីឆ្នាំមុននឹងប្រែក្លាយអង់គ្លេស ទៅជាមហាអំណាចបច្ចេកវិទ្យា ៕

ប្រែសម្រួល៖ស៊ុនលី

To Top