ព័ត៌មានអន្តរជាតិ

ប្រេស៊ីល-ចិន ព្រមព្រៀង ឈប់ចាយលុយ ដុល្លារអាមេរិក

បរទេស ៖ ទីបំផុតក្រោយកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីររួចមក កាលពីថ្ងៃម្សិលមិញនេះ ទាំងប្រទេសចិន និងប្រទេសប្រេស៊ីល បានប្រកាសបញ្ឈប់ការប្រើប្រាស់ រូបិយវត្ថុជាលុយដុល្លារ ក្នុងដំណាក់ការអន្តរការី និងពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក របស់ប្រទេសទាំងពីរជំនួសវិញ។

យោងតាមការចេញ ផ្សាយរបស់RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ផ្តោត ទៅល់ការធ្វើប្រតិបត្តិការ ទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុហើយធ្វើយ៉ាងណា ឲ្យមានការប្រើប្រាស់ជំនួសវិញជាលុយប្រេស៊ីល (real) និងលុយចិន (renminbi) ឲ្យបានកាន់តែច្រើនឡើង ។

អ្នកជំនាញជឿជាក់ថា ការសម្រេចចិត្តរបស់ចិន និងប្រេស៊ីលលើកនេះ មិនត្រឹមតែនឹងធ្វើឲ្យការជួញដូរទំនិញ និងការធ្វើពាណិជ្ជកម្ម រវាងគ្នាអាចកាត់បន្ថយនូវ ថ្លៃដើមនោះទេ វាក៏នឹងថែមទាំងជួយសម្រួលដល់សកម្មភាព វិនិយោគរវាងគ្នាកើនឡើង ខ្លាំងផងដែរ។

គួរឲ្យដឹងដែរថា មុននេះធនាគារជាតិចិន PBOC បានបញ្ជាក់អំពីការរំពឹងទុក ជាមុនបានថា កម្មវិធីសាកល្បងឈប់ប្រើប្រាស់ លុយដុល្លារនេះ នឹងអាចជួយជំរុញការប្រើប្រាស់ លុយ renminbi និងលុយ real នៅតាមតំបន់នានា នៃប្រទេសទាំងពីរមានសកម្មភាព កាន់តែច្រើនឡើងនៅគ្រប់តំបន់ ទាំងអស់ទូទាំងប្រទេស ៕

To Top