ព័ត៌មានអន្តរជាតិ

បណ្ដាធនាគារ​នៅអឺរ៉ុប នៅ​តែ​ងាយ​រង​គ្រោះ​ក្នុង​ការ​ ប៉ះទង្គិច​ផ្នែក​ហិរញ្ញវត្ថុ

" "

ព្រុចសែល៖ បណ្ដាធនាគារអ៊ឺរ៉ុប ត្រូវបានរៀបចំបានល្អជាងកន្លែងផ្សេងទៀត ក្នុងពិភពលោកសម្រាប់វិបត្តិដូចជា ការបរាជ័យរបស់ធនាគារ ក្នុងតំបន់ពីរនៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ ហើយទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឲ្យដឹងថា ពួកគេនៅតែងាយរងគ្រោះ ចំពោះការផ្លាស់ប្តូរទំនុកចិត្តអ្នកប្រើប្រាស់ និងភាពទន់ខ្សោយក្នុងវិស័យហិរញ្ញវត្ថុ។

ធនាគារយក្សរបស់អាល្លឺម៉ង់ Deutsche Bank គឺជាស្ថាប័នអឺរ៉ុបចុងក្រោយបង្អស់ ដែលស្ថិតនៅក្រោមសម្ពាធ។ ភាគហ៊ុនរបស់ធនាគារមួយនេះ បានបាត់បង់ជិតមួយភាគបួន នៃតម្លៃរបស់ខ្លួននៅក្នុងខែមីនា ដោយសារតែអ្នកវិនិយោគមាន ការព្រួយបារម្ភអំពីភាពងាយរងគ្រោះរបស់ខ្លួន ចំពោះការភ្ញាក់ផ្អើលខាងក្រៅ ពោលគឺនៅអាមេរិកតែម្ដង។

" "

វិស័យទាំងមូលបាននិងកំពុង មានអារម្មណ៍ឈឺចាប់៖ បន្ទាប់ពីវគ្គជួញដូរចុងក្រោយ នៃខែកាលពីថ្ងៃសុក្រ សន្ទស្សន៍ភាគហ៊ុនធនាគារ STOXX Europe 600 បានធ្លាក់ចុះជាង ១៣ ភាគរយ។

" "

លោក Lorenzo Forni សាស្ត្រាចារ្យផ្នែកគោលនយោបាយ​ សេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ Padua របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា “ឫសជ្រៅបំផុតនៃវិបត្តិនេះ គឺទាក់ទងទៅនឹងទំនុកចិត្តរបស់វិនិយោគិន” ។

នៅក្នុងបទសម្ភាសន៍ជាមួយស៊ិនហួលោក Forni បានចង្អុលបង្ហាញពីការងាររបស់ អ្នកឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច កាលពីឆ្នាំមុន សេដ្ឋវិទូ Douglas Diamond និង Philip Dybvig នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រៅពបានបញ្ជាក់ថា “អ្នកអាចមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ប៉ុន្តែចំណុចនៃការស្រាវជ្រាវរង្វាន់ណូបែលគឺថា នៅពេលនិយាយអំពីការដំណើរការធនាគារ វាមានលំនឹងច្រើន នោះហើយជាមូលហេតុ ដែលវាពិបាកក្នុងការទស្សន៍ទាយវិបត្តិហិរញ្ញវត្ថុ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top