ព័ត៌មានអន្តរជាតិ

មហោស្រពតន្ត្រីចិន-អឺរ៉ុប លើកទី ៣ និងជាការប្រគុំតន្ត្រី ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអេស្ប៉ាញ បានរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានទទួលភាពជោគជ័យ

ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអេស្ប៉ាញ “មហោស្រពតន្ត្រីចិន-អឺរ៉ុបលើកទី ៣ និងជាការប្រគុំតន្ត្រីសម្រាប់ អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិននិងអេស្ប៉ាញ” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅ ដោយជោគជ័យនៅថ្ងៃទី ៣១ ខែមីនា ។

លោក Rafael Dezcallar ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំ ប្រទេសចិនបានថ្លែងតាមប្រព័ន្ធវីដេអូថា សូមអរគុណចំពោះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំការប្រគំតន្ត្រីលើកនេះ ។ លោកបានលើកឡើងថា តន្ត្រីនិងវប្បធម៌គឺជាទម្រង់ដ៏សំខាន់ និងជាស្ពានតភ្ជាប់ប្រជាជននៃប្រទេសនានា ។ លោកជឿជាក់ថា ការប្រគុំតន្ត្រីលើកនេះនឹងធ្វើឱ្យ ប្រជាជនអេស្ប៉ាញយល់ដឹង កាន់តែច្បាស់ពីប្រទេសចិន ហើយនិងធ្វើឱ្យប្រជាជនចិនយល់ដឹង កាន់តែច្បាស់អំពីវប្បធម៌អេស្ប៉ាញ ។

លោក Wu Haitao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអេស្ប៉ាញ បានថ្លែងតាមប្រព័ន្ធវីដេអូថា ការប្រគុំតន្ត្រីដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនមានសារៈសំខាន់ ជាវិជ្ជមានក្នុងការជំរុញការផ្លាស់ប្តូរ វប្បធម៌និងសិល្បៈរវាងប្រទេសទាំងពីរ ហើយអំណោយផលដល់ការ ជំរុញមិត្តភាពរវាងចិននិងអេស្ប៉ាញ ចាក់ឫសនៅក្នុងបេះដូងរបស់ ប្រជាជនរបស់ប្រទេសទាំងពីរ ។ ភាគីចិនរីករាយយកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអេស្ប៉ាញ ជាឱកាសមួយដើម្បីរៀបចំផែនការ ក្នុងគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនង រវាងចិននិងអេស្ប៉ាញ ក្នុងរយៈពេលកាន់តែវេងឆ្ងាយ អនុវត្តការមតិឯកភាពដ៏សំខាន់ ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ដើម្បីជំរុញឲ្យទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអេស្ប៉ាញឈានដល់កម្រិតថ្មី ៕

To Top