បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការអំពាវនាវ កាលពីថ្ងៃំម្សិលមិញនេះ សុំឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការដោះលែង អ្នកកាសែត The Wall Street Journal លោក Evan Gershkovich មកវិញ។
ក្នុងពេលជាមួយគ្នានេះដែរ បើយោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងដែរថា លោក Biden បានបដិសេធថា អាមេរិកនឹងមិនធ្វើការបណ្តេញ ចេញជនជាតិរុស្សីជាអ្នកកាសែតក្រុមទូតប្រចាំ នៅអាមេរិក ជាការសងសឹក ចំពោះរុស្សីវិញឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី កំពុងត្រៀមខ្លួនក្នុងការធ្វើដំណើរជាមួយនឹង យន្តហោះប្រធានាធិបតី The Marine One ទៅកាន់រដ្ឋ Mississippi ដើម្បីសួរសុខទុក្ខជនរងគ្រោះ ដោយសារព្យុះ Tornado នាពេលកន្លងមកនេះ ។
ភ្នាក់ងារសន្តិសុខ FSB បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថាលោក Gershkovich ត្រូវបានឃុំខ្លួននៅ Ekaterinburg ខណៈដែលត្រូវបានចោទប្រកាន់ថា ព្យាយាមប្រមូលព័ត៌មានចាត់ថ្នាក់ អំពីការពារជាតិរុស្ស៊ី ។ អ្នកយកព័ត៌មាននេះត្រូវបានគេសង្ស័យថា បានធ្វើចារកម្មក្នុងនាមរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលជាការចោទប្រកាន់ ដែលអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី