ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រិះគន់បេឡារុស្សខ្លាំងៗ ដែលចង់ឲ្យមានបទ ឈប់បាញ់ជាមួយរុស្ស៊ី ដោយថាជាការផ្ដល់ ជូនដ៏សាហាវមិនធ្លាប់មាន

គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានរិះគន់ការជំរុញ របស់ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko សម្រាប់បទឈប់បាញ់ រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយហៅវាថា “ការផ្តល់ជូនដ៏សាហាវ បំផុតមិនធ្លាប់មាន” ។

លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃសុក្រថា សង្រ្គាមនៅអ៊ុយក្រែន ត្រូវតែបញ្ចប់ដោយសន្តិវិធី “មុនពេលមានការកើនឡើងចាប់ផ្តើម”។

មេដឹកនាំបេឡារុស្សបានឲ្យដឹង ក្នុងអំឡុងពេលសុន្ទរកថាតាមទូរទស្សន៍ថា “ខ្ញុំនឹងប្រថុយនឹងការស្នើឱ្យបញ្ចប់អរិភាព ការប្រកាសបទឈប់បាញ់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានច្រានចោលសំណើនេះភ្លាមៗផងដែរ នេះបើយោង តាមរបាយការណ៍ពីកាសែត The Moscow Times ដោយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ប្រតិបត្តិការយោធាពិសេសកំពុងបន្ត ចាប់តាំងពីនេះ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវគោលដៅ ដែលប្រទេសយើងមានសព្វថ្ងៃនេះ”៕

To Top