ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងត្រូវបានដឹកនាំដោយ ប្រទេសដែលប្រធានាធិបតី ត្រូវទទួលដីកាចាប់ខ្លួនពី ICC

" "

បរទេស៖ ​រុស្ស៊ី​ បាន​កាន់​តំណែង​ជា​ប្រធាន ​ក្រុមប្រឹក្សា​សន្តិសុខ ​អង្គការសហប្រជាជាតិ បើ​ទោះ​ជា​អ៊ុយក្រែន ​ជំរុញ​ឲ្យ​សមាជិក​នានា រារាំង​សកម្មភាព​នេះ​ក៏ដោយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិក ១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែង ជាប្រធានសម្រាប់រយៈពេលមួយខែ តាមលំនាំវិលជុំ។

" "

លើកចុងក្រោយដែលរុស្ស៊ី កាន់តំណែងជាប្រធានាធិបតីគឺខែកុម្ភៈ ឆ្នាំ២០២២ ពេលដែលរុស្ស៊ី បានបើកការលុកលុយពេញលេញលើអ៊ុយក្រែន។ វាមានន័យថា ក្រុមប្រឹក្សាសន្តិសុខកំពុងត្រូវបានដឹកនាំ ដោយប្រទេសដែលប្រធានាធិបតី ត្រូវទទួលដីកាចាប់ខ្លួនអន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

" "

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ បានចេញដីកាឱ្យលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន។

ទោះបីជាមានការត្អូញត្អែរ ពីអ៊ុយក្រែនក៏ដោយ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនអាចរារាំងប្រទេសរុស្ស៊ី ដែលជាសមាជិក ក្រុមប្រឹក្សាអចិន្ត្រៃយ៍ ពីការឡើងកាន់តំណែង ជាប្រធាននេះបានទេ។ សមាជិកអចិន្ត្រៃយ៍ផ្សេងទៀតនៃក្រុមប្រឹក្សាគឺមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង និងចិន៕ ប្រែសម្រួលៈ ណៃ តុលា

To Top