ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់អំពីមហិច្ឆិតារបស់អ៊ុយក្រែន ចំពោះមុខអាវុធនុយក្លេអ៊ែរ

បរទេស៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក ប្រធានាធិបតីកូរ៉េខាងជើង Kim Jong-un កាលពីថ្ងៃម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើការសម្រេចចិត្តរបស់អ៊ុយក្រែន ចំពោះហ្គេមដ៏គ្រោះថ្នាក់ ដែលយកអាវុធនុយក្លេអ៊ែរ មកគិតគូរអំពីអនាគតរបស់ប្រទេសជាតិ។

លោកស្រី​ Kim Yo Joing ត្រូវបាន RT ចេញផ្សាយអំពីការលើកឡើងរបស់គាត់ ដែលផ្តោតសំខាន់ទៅលើផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ របស់អាមេរិក នៅក្នុងប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្ន កំពុងបើកដំណើរការសាកល្បងនិងការស្នើសុំនៅលើវេបសាយ របស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky។

ការស្នើសុំដែលទាមទារ ឲ្យមានការចុះហត្ថលេខា យល់ព្រមពីសំណាក់ក្រុមមន្ត្រីថ្នាកដឹកនាំ យ៉ាងហោចណាស់២៥០០០នាក់ នៅទូទាំងប្រទេស ដើម្បីអាចឲ្យអ៊ុយក្រែន ក្នុងការសម្រេចចិត្តចុងក្រោយ ដាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែមកទល់ពេលនេះហត្ថលេខាដែលទទួលបាន មានត្រឹមតែ៦៥០នាក់ប៉ុណ្ណោះ។

លោកស្រី Kim Yo-jong ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើងបានពិពណ៌នាកិច្ចខិតខំប្រឹងប្រែងនេះថាជារបាំងមុខដែលអាចជឿជាក់បាននៃការបញ្ចេញឆន្ទៈរបស់សាធារណជនប៉ុន្តែវាមិនពិបាកក្នុងការទាយទេថាវានឹងក្លាយទៅជាលទ្ធផលដ៏អាក្រក់របស់អាជ្ញាធរលោក Zelensky ទៅវិញនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top