ព័ត៌មានអន្តរជាតិ

គោលនយោបាយការបរទេសថ្មីរបស់រុស្ស៊ី ផ្ដោតសំខាន់លើការពង្រឹង ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយចិន

ម៉ូស្គូ៖ យោងតាមគោលគំនិតគោលនយោបាយការបរទេសថ្មីរបស់រុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីមានបំណងពង្រឹងបន្ថែម ទៀតនូវភាពជាដៃ គូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយប្រទេសចិន។

ឯកសារបានឲ្យដឹងថា ប្រទេសរុស្ស៊ីផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅ វិញទៅមកជា មួយប្រទេសចិនលើគ្រប់វិស័យ ដោយផ្តល់ជំនួយទៅវិញទៅមក និងការពង្រឹងការសម្របសម្រួល ក្នុងឆាកអន្តរជាតិ ដើម្បីធានាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្រិតពិភពលោក និងតំបន់។

លើសពីនេះ រុស្ស៊ីខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃច្រករបៀង ដឹកជញ្ជូនអន្តរជាតិដែលតភ្ជាប់អឺរ៉ុប ជាមួយប្រទេសចិន ភាគខាងលិច និងអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចរុស្ស៊ី-ម៉ុងហ្គោលី-ចិន។

គោលគំនិតគោលនយោបាយការបរទេស ត្រូវបានអនុម័តដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នៅក្នុងក្រឹត្យមួយដែលបាន ចុះហត្ថលេខា កាលពីថ្ងៃសុក្រដើម្បីជំនួសកំណែឆ្នាំ២០១៦ ហើយឯកសារនេះចូលជាធរមានភ្លាមៗ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top