ព័ត៌មានអន្តរជាតិ

លោក បៃដិន ទំនងជានឹង​ទស្សនកិច្ច​នៅ​ រោងចក្រ​ផលិត​បន្ទះ​ ឈីប​របស់​ជប៉ុន នៅ​ក្រៅ​ជំនួប​កំពូល G-7

វ៉ាស៊ីនតោន៖ យោងតាមប្រភពការទូតបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន អាចនឹងទៅទស្សនា រោងចក្រផលិតគ្រឿង អេឡិចត្រូនិកទំនើប ដែលដំណើរការដោយបន្ទះឈីបយក្ស របស់សហរដ្ឋអាមេរិក នៅភាគខាងលិច ប្រទេសជប៉ុន នៅពេលដែលលោកទៅ ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។

ប្រភពបានឲ្យដឹងថា នៅក្នុងការបង្ហាញនៃកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធនៅក្នុងវិស័យ semiconductor លលកនឹងត្រូវបានអមដំណើរ ដោយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ទៅកាន់រោងចក្រ ដែលដំណើរការដោយ អង្គភាពជប៉ុនរបស់ Micron Technology Inc.។

រដ្ឋបាលសហរដ្ឋអាមេរិក កំពុងផ្តល់ការឧបត្ថម្ភធនដ៏ធំ ដើម្បីពង្រីកឧស្សាហកម្មបន្ទះឈីបក្នុងស្រុករបស់ខ្លួន ដោយមើលឃើញថា វាមានសារៈសំខាន់ ចំពោះសន្តិសុខជាតិ និងផ្តល់នូវការប្រកួត ប្រជែងក្នុងការប្រឈម មុខជាមួយប្រទេសចិន។

ក្រុង វ៉ាស៊ីនតោន ដែលបានបង្ហាញកាលពីខែតុលា ការត្រួតពិនិត្យការនាំចេញលើបន្ទះឈីបកម្រិតខ្ពស់មួយចំនួន ដែលអាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំង ដើម្បីបណ្តុះបណ្តាលប្រព័ន្ធបញ្ញាសិប្បនិមិត្ត និងថាមពលកម្រិត ខ្ពស់នៃកម្មវិធីយោធា និងការឃ្លាំមើល មានបំណងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ធន់ជាមួយប្រទេសជប៉ុន និងសម្ព័ន្ធមិត្តផ្សេងទៀត។

រោងចក្រ Micron Memory Japan K.K. នៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ា ដែលនឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមផលិតបន្ទះមេម៉ូរីកម្រិតខ្ពស់កាលពីខែវិច្ឆិកាឆ្នាំមុន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានលើកឡើងថា វាតំណាងឱ្យការវិនិយោគដ៏សំខាន់ សម្រាប់សុវត្ថិភាពសេដ្ឋកិច្ច និងសន្តិសុខនៃប្រទេសទាំងពីរ។

រដ្ឋាភិបាលជប៉ុន ដែលបានសម្រេចចិត្តផ្តល់ប្រាក់រហូតដល់ ៤៦,៤ ពាន់លានយ៉េន (៣៤៩លានដុល្លារ) ដើម្បីកែលម្អគ្រឿង បរិក្ខារនៅក្នុងរោងចក្រនោះ ក៏កំពុងឧបត្ថម្ភធនលើការចំណាយ ដើមទុនសម្រាប់ការផលិតនៅក្នុងប្រទេសជប៉ុន ដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. និងក្រុមហ៊ុន Kioxia Corp ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top