ព័ត៌មានអន្តរជាតិ

ករណីផ្ទុះពីខាងក្នុង រោងចក្រចំរាញ់ប្រេងមួយ នៅឥណ្ឌូនេស៊ី ព័ត៌មានបឋមរបួស ៩នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា មានមនុស្សចំនួន៩នាក់បានរងរបួស ខណៈដែលរោងចក្រចម្រាញ់ប្រេង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី ឈ្មោះ PT Pertamina បានផ្ទុះឡើងនៅក្នុងខេត្ត Riau កាលពីយប់ថ្ងៃសៅរ៍ ។ អគ្គាធិការនគរបាលខេត្ត លោក Muhammad Iqbal បានប្រាប់ឲ្យដឹងដូច្នេះនៅព្រឹកថ្ងៃអាទិត្យនេះ ។

មេប៉ូលិសបានលើកឡើងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Dumai នៅមុនពេលពាក់កណ្តាលអធ្រាត្រ ហើយអ្នករបួសចំនួន៧នាក់ នៅតែត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ខណៈដែល២នាក់ផ្សេងទៀត បានត្រឡប់ទៅផ្ទះវិញហើយ ។

លោក Iqbal បានថ្លែងថា ភ្លើងត្រូវបានពន្លត់ ហើយស្ថានការណ៍ស្ថិតក្រោម ការគ្រប់គ្រងបាន ។

យ៉ាងណាមិញ ករណីផ្ទុះនេះ គេនៅមិនទាន់កំណត់មូលហេតុ ច្បាស់លាស់នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top