ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនGoogleនឹង ប្រឈមមុខ ចំពោះការបង់ប្រាក់សំណង ជាង៤ពាន់លានដុល្លារ សម្រាប់អ្នកផ្សព្វផ្សាយ អំពីប្រាក់ចំណូល ដែលបាត់បង់

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ពាក្យបណ្តឹង មួយត្រូវបានប្តឹងទៅក្រុមហ៊ុន Google ដើម្បីទាមទារសំណង ដែលមានទឹកប្រាក់ចំនួន៣,៤ពាន់លានផោន ស្មើនឹង៤,២ពាន់លានដុល្លារ សម្រាប់អ្នកបោះពុម្ពផ្សាយ សម្រាប់ប្រាក់ចំណូលដែលបាត់បង់ ។

ការអះអាងនេះបានធ្វើឡើង ដោយអតីតនិពន្ធនាយកផ្នែកបច្ចេកវិទ្យា Guardian លោក Charles Arthur បានចោទប្រកាន់ ដល់ក្រុមហ៊ុន Google បានប្រើប្រាស់ទីតាំងលេចធ្លោ នៅក្នុងការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើរណេតដោយខុសច្បាប់ ក្នុងវិធីមួយដែលកាត់បន្ថយអ្វី ដែលអ្នកបោះពុម្ពផ្សាយអាច ទទួលបានពីពួកគេ ។

ក្រុមហ៊ុន Google បានឲ្យដឹងថា ខ្លួននឹងប្រយុទ្ធប្រឆាំងនឹងសកម្មភាព “ការរំពឹងទុក និងឱកាសនិយម” យ៉ាងខ្លាំងក្លាបំផុត ។

គួររំលឹកថា នេះជាបណ្តឹងលើកទី២ហើយ បន្ទាប់ពីករណីស្រដៀងគ្នានេះត្រូវបានចាប់ផ្តើមកាលពីខែវិច្ឆិកា ។

ក្នុងករណីទាក់ទងនឹងបច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្ម ដែលសម្រេចចិត្តក្នុង១វិនាទី ដែលអ្នកប្រើប្រាស់ផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើរណេតនឹងឃើញ តើពួកគេនឹងចំណាយអស់ប៉ុន្មាន និងអ្នកបោះពុម្ពផ្សាយ នឹងទទួលបានប្រាក់ប៉ុន្មាន ។

គេបានដឹងថា ការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើរណេតគឺ ជាប្រភពចំណូលចម្បង សម្រាប់គេហទំព័រជាច្រើន ។

ក្រុមហ៊ុន Google ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ ចំនួន២៥ពាន់លានអឺរ៉ូ នៅក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប
និយតករការប្រកួត ប្រជែង របស់ចក្រភពអង់គ្លេស អាជ្ញាធរប្រកួតប្រជែង និង ទីផ្សារ ហៅកាត់ថា (CMA) ក៏កំពុងស៊ើបអង្កេតលើភាព លេចធ្លោរបស់ក្រុមហ៊ុន Google នៅក្នុងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មផងដែរ ៕

To Top