ព័ត៌មានអន្តរជាតិ

លោក Trump ទទួលបានការគាំទ្រ ខ្លាំងបំផុតពីបក្សសាធារណៈសម្រាប់បេក្ខភាពឆ្នាំ២០២៤

បរទេស ៖ អតីតប្រធានាធិបតី អាមេរិកលោក Donald Trump កាលពីពេលចុងក្រោយនេះ បានទទួលការគាំទ្រដល់ទៅ៣ដង ច្រើនជាងគូប្រជែងមកពី គណបក្សសាធារណៈដូចគ្នា ក្នុងការប្រកួតប្រជែងបេក្ខភាព ជាប្រធានាធិបតីអាណត្តិថ្មី។

គិតត្រឹមរយៈពេល២សប្តាហ៍ប៉ុណ្ណោះកាសែត RT បានចេញផ្សាយថាបុរសអាមេរិករូបនេះ បានទទួលការគាំទ្រ ដាច់លើគូប្រជែងរបស់គាត់ គឺលោកអភិបាលរដ្ឋ Florida លោក Ron DeStantis ទោះបីជាកំពុងប្រឈមមុខទៅនឹងទោសទណ្ឌ ជាច្រើននាពេលថ្មីៗកន្លងមកនេះក្តី។

តួលេខស្រាវជ្រាវដែលធ្វើឡើងដោយ YahooNews/YouGov ដែលបានបង្ហាញជាផ្លូវការកាលពីថ្ងៃសៅរ៍បានបញ្ជាក់ថាលោក Trump បាននាំមុខលោក DeStantis ដល់ទៅ២៦ពិន្ទុ។

តួលេខស្ទាបស្ទង់សាជាថ្មី ដែលត្រូវបានធ្វើឡើងក្រោយរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ដែលកាលពីពេលនោះលោក DeStantis បាននាំមុខលោក Trump ប្រមាណជា៤ពិន្ទុ ប៉ុន្តែគិតមកដល់បច្ចុប្បន្នលោក Trump បានទទួលការគាំទ្រពីអ្នកគាំទ្រ បក្សសាធារណៈដល់ទៅ៥៤ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top