ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកនៅហាងកាហ្វេ ក្នុងប្រទេសរុស្ស៊ី ស្លាប់អ្នកឆ្លើយឆ្លងព័ត៌មាន យោធារុស្ស៊ីម្នាក់ និងរបួសជាច្រើននាក់

បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មានយោធានាំមុខគេរបស់រុស្សី និងជាអ្នកសរសេរប្លុកយោធាគឺលោក Vladlen Tatarsky ឈ្មោះពិត Maksim Fomin ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការបំផ្ទុះមួយនៅក្នុងហាងកាហ្វេ ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន RIA Novosti បានអះអាងដោយដកស្រង់ប្រភពសន្តិសុខថា អ្នកសរសេរប្លុកបានស្លាប់នៅក្នុងការវាយប្រហារលើហាងកាហ្វេ ‘Street Bar’ ក្នុងទីក្រុង Saint Petersburg ដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសផងដែរ។

យោងតាមសារព័ត៌មានក្នុងស្រុក Fontanka បានឱ្យដឹងថា ទីកន្លែងនេះជាកម្មសិទ្ធិរបស់ស្ថាបនិកក្រុមហ៊ុនយោធាឯកជន PMC “Wagner” PMC លោក Evgeny Prigozhin ។

លោក Tatarsky បានចូលរួមជាមួយកងជីវពល Donbass នៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារ Maidan នៅទីក្រុងគៀវ ។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ី ក្នុងនាមជាអ្នកសរសេរប្លុក និងអ្នកឆ្លើយឆ្លង ព័ត៌មាន ដែលរាយការណ៍អំពីស្ថានភាពនៅ Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិត។ Tatarsky ក៏បាននិពន្ធសៀវភៅជាច្រើនផងដែរ៕

To Top