បរទេស៖ ប្រទេសចិនបានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Micron Technology ដែលជាក្រុមហ៊ុនអេឡិចត្រូនិកផលិតវត្ថុពាក់កណ្តាលចំឡងដែលមានមូលដ្ឋាននៅរដ្ឋ Idaho សហរដ្ឋអាមេរិក ។ ការស៊ើបអង្កេតនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកស្វែងរកការទប់ស្កាត់ការចូលប្រើប្រាស់របស់ទីក្រុងប៉េកាំងចំពោះគ្រឿងបន្លាស់អេឡិចត្រូនិចសំខាន់ៗទាំងនេះចំពេលមានសង្គ្រាមបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ រដ្ឋបាលអ៊ិនធឺណិតចិន (CAC) បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតក្នុងគោលបំណង “ការពារសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ” និង “ការពារហានិភ័យសុវត្ថិភាពអ៊ីនធឺណិតដោយសារផលិតផលមានបញ្ហា” ។
ខណៈពេលដែលរដ្ឋាភិបាលចិនមិនបានធ្វើអត្ថាធិប្បាយបន្ថែមលើការស៊ើបអង្កេតនេះ កត្តាជាច្រើនអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់ CAC ក្នុងការស៊ើបអង្កេតក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក និងជាពិសេស Micron ។
ការស៊ើបអង្កេតនេះឆ្លុះបញ្ចាំងពីការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិនដូចជា Huawei ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ ហើយត្រូវបានចោទប្រកាន់ដោយទីក្រុងវ៉ាស៊ីនតោនពីបទបើកចារកម្ម ហើយដោយទីក្រុងប៉េកាំង ដែលទាំងក្រុមហ៊ុន Huawei និងរដ្ឋាភិបាលចិនបដិសេធ។ ក្រុមហ៊ុន Huawei បានទទួលរងនូវការធ្លាក់ចុះប្រាក់ចំណេញពីរឆ្នាំជាប់គ្នាក្នុងឆ្នាំ ២០២១ និង ២០២២ ហើយរដ្ឋបាល លោក Biden ត្រូវបានគេរាយការណ៍ថា គ្រោងនឹងវាយប្រហារលើក្រុមហ៊ុន Huawei ជាមួយនឹងការត្រួតពិនិត្យការនាំចេញដើម្បីពន្លឿន “ការដួលរលំ” របស់ក្រុមហ៊ុនចិន, នេះបើយោងតាម Wall Street Journal ៕ប្រែសម្រួលៈ ណៃ តុលា