ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហៅការបំផ្ទុះគ្រាប់បែកសម្លាប់ អ្នកសរសេរប្លុកយោធារុស្ស៊ី នៅហាងកាហ្វេក្នុងទីក្រុង St. Petersburg ជាការវាយប្រហារភេរវកម្ម

" "

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទថា ការផ្ទុះគ្រាប់បែកដែលបានសម្លាប់ អ្នកសរសេរប្លុកយោធារុស្ស៊ីលោក Vladlen Tatarsky នៅក្នុងហាងកាហ្វេមួយក្នុងទីក្រុង St. Petersburg គឺជាការវាយប្រហារភេរវកម្ម។ ការ​ថ្លែង​របស់​លោក​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​អាជ្ញាធរ​រុស្ស៊ី​បាន​ស្តី​បន្ទោស​អ៊ុយក្រែន ​ចំពោះ​ការ​រៀបចំ​ការ​បំផ្ទុះ​នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Peskov បានពន្យល់នៅពេលទូរស័ព្ទ ជាមួយអ្នកកាសែតថា “ជាការពិតណាស់ នេះបង្កើតជាអំពើភេរវកម្ម” ។ លោក​បាន​បន្ថែម​ថា “របប​ក្នុង​ទីក្រុងគៀវ គាំទ្រ​សកម្មភាព​ភេរវជន … [ហើយ] បាន​នៅ​ពី​ក្រោយ​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​តាំង​ពី​ឆ្នាំ២០១៤។

" "

កាលពីថ្ងៃអាទិត្យ លោក Tatarsky ដែលមានឈ្មោះពិតថា Maksim Fomin កំពុងរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រ នៅពេលដែលគ្រាប់បែកមួយបានបំផ្ទុះ នៅក្នុងកន្លែងជួបជុំដោយបានសម្លាប់គាត់ និងមនុស្សជាង ៣០នាក់ផ្សេងទៀតរងរបួស។

" "

គណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម របស់រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទថា ជនសង្ស័យជាស្រ្តីឈ្មោះ Darya Trepova ដែលត្រូវបានឃុំខ្លួនកំពុង ធ្វើសកម្មភាពជំនួសទីក្រុងគៀវ។ នៅក្នុងវីដេអូដែលបាន ចេញផ្សាយដោយប៉ូលីស គឺ ជនសង្ស័យ Trepova អាយុ ២៦ ឆ្នាំបានសារភាពថា “នាំយករូបចម្លាក់ដែលដាក់គ្រឿងផ្ទុះ” នៅក្នុងហាងកាហ្វេហើយបាននិយាយថា នាងនឹង “ពន្យល់នៅពេលក្រោយ” ពីរបៀបដែលនាងទទួលបានរូបចម្លាក់នេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top