ព័ត៌មានអន្តរជាតិ

ថៃ ចាប់ផ្តើមចុះឈ្មោះ បេក្ខជនតំណាងរាស្ត្រ សម្រាប់ចូលរួមប្រជែង បោះឆ្នោតសកល

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសថៃនៅថ្ងៃចន្ទនេះ បានមើលឃើញថា ការចុះឈ្មោះបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកលរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយ ដែលបានចាប់ផ្តើមនៅទូទាំងប្រទេស ។

លោក Thiticet Nuchanart ស្នងការរៀបចំការបោះឆ្នោត បានប្រាប់ដល់អ្នកយកព័ត៌មានថា ដំណើរការដាក់ពាក្យសុំបោះឆ្នោតកាលពីថ្ងៃចន្ទ បានប្រព្រឹត្តទៅដោយរលូន និងរបៀបរៀបរយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

លោក Thiticet បានឲ្យដឹងថា វានឹងត្រូវចំណាយពេលដល់ទៅ៧ថ្ងៃសម្រាប់គណៈកម្មាធិការ រៀបចំការបោះឆ្នោតដើម្បីពិនិត្យមើល លក្ខណៈសម្បត្តិរបស់បេក្ខជន មុនពេលអនុម័តសិទ្ធិរបស់ពួកគេ ។

គិតចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃសុក្រ គណៈកម្មការនឹងបើកការចុះឈ្មោះបេក្ខជន ក្នុងបញ្ជីគណបក្ស និងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនីមួយៗ ។

គណៈកម្មាធិការបានប្រកាសកាលពីខែមីនាថា ការបោះឆ្នោតសកលនឹងធ្វើឡើង នៅថ្ងៃទី១៤ ខែឧសភា ។ នៅក្រោមប្រព័ន្ធសន្លឹកឆ្នោតពីរ របស់ប្រទេសថៃឡង់ដ៏ អ្នកបោះឆ្នោតដែលមានសិទ្ធិច្រើនជាង៥២លាននាក់ នឹងជ្រើសរើសសមាជិកសភាតំណាងរាស្រ្តចំនួន៥០០នាក់ ដោយក្នុងនោះ ៤០០នាក់សម្រាប់អាសនៈមណ្ឌលបោះឆ្នោត និង១០០នាក់ដែលនៅសល់ពី បេក្ខជននៅក្នុងបញ្ជីគណបក្ស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top