ព័ត៌មានអន្តរជាតិ

របាយការណ៍ដំបូង ស្តីពីការបូកសរុបការ អនុវត្តគំនិតផ្តួចផ្តើមស្តីពី សហគមន៍រួមវាសនា របស់មនុស្សជាតិ ក្នុងរយៈពេល ១០ឆ្នាំបានចេញផ្សាយ

នៅឆ្នាំ២០២៣ ជាខួបទី ១០ឆ្នាំនៃការលើកឡើង គំនិតផ្តួចផ្តើមស្តីពីសហគមន៍ រួមវាសនារបស់មនុស្សជាតិដែលលោក Xi Jinping មេដឹកនាំកំពូលនៃ ប្រទេសចិនបានលើកឡើង ចំពោះសហគមន៍អន្តរជាតិ ។ នៅថ្ងៃទី ៤ ខែមេសា វិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុChongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានចេញផ្សាយ របាយការណ៍ពិសេសមួយស្តីពី “ខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍ រួមវាសនារបស់មនុស្សជាតិ៖ គំនិតកាន់តែស៊ីជម្រៅ ការអនុវត្ត ការវិវត្តនិងទស្សនវិស័យអនាគត” ។

នេះគឺជារបាយការណ៍ សិក្សាស្រាវជ្រាវដំបូងស្តីពី ការអនុវត្តនិងវឌ្ឍនភាពនៃគំនិតផ្តួចផ្តើម ស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលធ្វើឡើងដោយធនាគារគំនិតជាតិនិងអន្តរជាតិ ។

របាយការណ៍នេះបានច្រានចោល ការលើកឡើងខុសឆ្គងរបស់អ្នកនយោបាយ ធនាគារគំនិតនិងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនរបស់អឺរ៉ុប និងអាមេរិកដែលបានយល់ច្រឡំ មួលបង្កាច់និងលាបពណ៌ចំពោះគំនិតផ្តួចផ្តើមស្តីពី “សហគមន៍រួមវាសនារបស់មនុស្សជាតិ” ដោយបានសម្គាល់ថា គំនិតផ្តួចផ្តើមស្តីពីសហគមន៍ រួមវាសនារបស់មនុស្សជាតិ ជាគំរូភាពថ្មីនៃការរួមរស់រវាងអរិយធម៌ខុសៗ គ្នាលើពិភពលោក គំនិតថ្មីនៃអភិបាលកិច្ចសកល ទស្សនៈថ្មីនៃការប្រាស្រ័យទាក់ទង លើផ្ទៃអន្តរជាតិ ផែនការថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាការរួមចំណែកថ្មីនៃតម្រិះប្រាជ្ញាចិន ៕

To Top