ព័ត៌មានអន្តរជាតិ

អឺរ៉ុប មានផែនការបញ្ជូន គ្រាប់កាំភ្លើងធំទំហំ ១៥៥មីលីម៉ែត្រ ចំនួន១លានគ្រាប់ ទៅឱ្យអ៊ុយក្រែនក្នុងរយៈពេល ១២ខែខាងមុខ

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃពុធដោយដកស្រង់សម្តី អ្នកការទូតដែលពាក់ព័ន្ធនឹងការចរចារថា កិច្ចព្រមព្រៀង “ជាប្រវត្តិសាស្ត្រ” ក្នុងការប្រគល់គ្រាប់កាំភ្លើងធំ ដែលមានតម្លៃជាង ពីរពាន់លានអឺរ៉ូ (២,១៤ ពាន់លានដុល្លារ) ដល់យោធាអ៊ុយក្រែននៅតែ កំពុងដំណើរការនៅឡើយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ផែនការដែលបានដាក់បង្ហាញ នៅថ្ងៃទី២០ ខែមីនា បានស្រមៃពីការបញ្ជូនគ្រាប់កាំភ្លើងធំទំហំ 155mm ចំនួន១លានគ្រាប់ ទៅឱ្យអ៊ុយក្រែនក្នុងរយៈពេល ១២ ខែខាងមុខ។ កញ្ចប់ថវិកាមួយពាន់លានអឺរ៉ូ ត្រូវបានផ្តល់ជូនសម្រាប់ផ្តល់សំណង ដល់សមាជិកសហភាពអឺរ៉ុបដែលនឹង យកអាវុធចេញពីឃ្លាំងរបស់ពួកគេផ្ទាល់ និងមួយពាន់លានទៀត សម្រាប់ការទទួលបានសំបកគ្រាប់ថ្មី ដែលផលិតដោយក្រុមហ៊ុនយោធា ជាមួយនឹងការបញ្ជាទិញរៀបចំ និងពន្លឿនយ៉ាងរហ័សដោយ ទីភ្នាក់ងារការពារសហភាពអឺរ៉ុប។

បើយោងទៅតាមប្រភព គាំទ្ររបស់អង្គការណាតូ គឺថា បញ្ហាឥឡូវនេះកំពុងស្វែងរក ថាតើអ្នកម៉ៅការមួយណា ។

ប្រទេសបារាំងត្រូវបានគេរាយការណ៍ថា បានទទូចថាមានតែក្រុមហ៊ុន សហភាពអឺរ៉ុបប៉ុណ្ណោះគួរតែ ត្រូវបានពិចារណា ប៉ុន្តែមានភាពមិនប្រាកដប្រជា ផ្នែកច្បាប់ថាតើអ្នកណាពិតជាមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ជា ក្រុមហ៊ុនរបស់សហភាពអឺរ៉ុប។ ប្រទេសក្រិច និងប្រទេសស៊ីប គឺស្របនឹងជំហររបស់បារាំង ដែលពួកអ្នកការទូតបានសន្មតថា មានបំណងចង់ជៀសវាង ការផ្តល់បញ្ជាដល់តួកគី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top