ព័ត៌មានអន្តរជាតិ

ចិន ធ្វើសមយុទ្ធនាវាផ្ទុកយន្តហោះ នៅជិតកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើង

" "

ប៉េកាំង៖ នាវាផ្ទុកយន្តហោះទីពីររបស់ចិន Shandong កំពុងចូលរួមក្នុងសមយុទ្ធនៅប៉ាស៊ីហ្វិកភាគខាងលិច ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជុំវិញជំនួបរវាងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោក Kevin McCarthy ។

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសភានៅថ្ងៃព្រហស្បតិ៍នេះថា នាវាផ្ទុកយន្តហោះនេះមានចម្ងាយ ២០០ ម៉ាយក្នុងសមុទ្រ (៣៧០ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់។

" "

លោក Chiu បានលើកឡើងថា “វាជាការហ្វឹកហាត់ ប៉ុន្តែពេលវេលា គឺមានភាពរសើប ហើយអ្វីដែលវាអាស្រ័យលើយើងកំពុងសិក្សា” ដោយបន្ថែមថា យន្តហោះមិនទាន់ត្រូវបានគេមើលឃើញថា កំពុងហោះចេញពីនាវារបស់វានៅឡើយទេ។

" "

ក្រោយមកលោកបានប្រាប់សមាជិកសភាថា នាវាចម្បាំងតៃវ៉ាន់ កំពុងត្រួតពិនិត្យនាវាផ្ទុកយន្តហោះនេះ។ នាវា Shandong ដែលជានាវាផ្ទុកយន្តហោះដំបូងគេ ដែលផលិតក្នុងស្រុករបស់ប្រទេសចិន បានធ្វើដំណើរកាត់តាមច្រក Bashi ភាគខាងត្បូងនៃកោះតៃវ៉ាន់ និងទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃពុធ ជាមួយនឹងកប៉ាល់ជាច្រើនផ្សេងទៀតពីកងទ័ពជើងទឹកចិន។

កាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន បានចុះផ្សាយថា ការដាក់ពង្រាយនេះបង្ហាញថា សានទុង “បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្រតិបត្តិការសមុទ្រឆ្ងាយៗ និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន”។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កងទ័ពរំដោះប្រជាជន PLA បញ្ជាការរោងមហោស្រពភាគខាងកើត បាននិងកំពុងធ្វើ “សមយុទ្ធដ៏ខ្លាំងក្លា” នៅលើដី ក៏ដូចជានៅក្នុងសមុទ្រ និងតាមផ្លូវអាកាសកាលពីសប្តាហ៍មុន បញ្ជាការគ្របដណ្តប់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន៕ប្រែសម្រួល ឈូក បូរ៉ា

To Top