បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ការខាតបង់យោធារបស់ប្រទេសអ៊ុយក្រែនក្នុងទិសដៅ នៅ Donetsk ក្នុងរយៈពេលមួយថ្ងៃកន្លងមក មានចំនួនទាហានជាង ៤១០ នាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាន បន្ថែមថា លើសពីនេះ រថពាសដែកចំនួនពីរគ្រឿង រថក្រោះមួយគ្រឿង រថយន្តប្រយុទ្ធចំនួនបួនគ្រឿង, រថយន្តពីរគ្រឿង និងកាំភ្លើងបាញ់គ្រាប់បែក D-30 មួយគ្រឿង ត្រូវបានបំផ្លាញក្នុងរយៈពេលមួយថ្ងៃកន្លងមក។
នៅខែតុលា ឆ្នាំ ២០២២ យោធារុស្ស៊ីបានចាប់ផ្តើមកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បន្ទាប់ពីការវាយ ប្រហារភេរវកម្មរបស់អ៊ុយក្រែន លើស្ពាន Crimean នៅក្នុងប្រទេសរុស្ស៊ី។ មានការវាយប្រហារលើអំណាច ឧស្សាហកម្មការពារជាតិ បញ្ជាការយោធា និងកន្លែងទំនាក់ទំនងនៅទូទាំងប្រទេសអ៊ុយក្រែន។
សូមជម្រាបថា ទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធា ពិសេសមួយក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានស្នើសុំជំនួយក្នុងការការពារពលរដ្ឋរបស់ ពួកគេប្រឆាំងនឹងការកើនឡើងនៃ ការវាយប្រហារពីអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា