ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ទម្លាក់ការព្យាករណ៍កំណើន GDP របស់អ៊ុយក្រែនមកត្រឹម ០,៥ភាគរយ នៅឆ្នាំនេះ

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ធនាគារពិភពលោក បានទម្លាក់ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន នៅឆ្នាំនេះមកត្រឹម 0ç5ភាគរយពី ៣,៣ ភាគរយ ដែលបានប៉ាន់ប្រមាណក្នុងខែមករា។

ធនាគារបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ចំនួនសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយការទម្លាក់ចំណាត់ថ្នាក់ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមវា ការបើកឡើងវិញនូវកំពង់ផែ សមុទ្រខ្មៅរបស់អ៊ុយក្រែន និងការបន្តពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ ក៏ដូចជាការគាំទ្រពីម្ចាស់ជំនួយយ៉ាងច្រើននឹងជួយគាំទ្រ សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសអ៊ុយក្រែននៅឆ្នាំនេះ។

ធនាគារនេះបានប៉ាន់ប្រមាណការចំណាយលើការកសាងឡើងវិញ និងការស្តារឡើងវិញក្រោយជម្លោះរបស់អ៊ុយក្រែន មានចំនួន ៤១១ពាន់លានដុល្លារអាមេរិក។ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចអ៊ុយក្រែននឹងកើនឡើង ៦,៥ ភាគរយនៅឆ្នាំ ២០២៥ បន្ទាប់ពីកើនឡើង ៣,៥ ភាគរយនៅឆ្នាំ២០២៤ ហើយក្នុងឆ្នាំ២០២២ GDP របស់អ៊ុយក្រែន បានធ្លាក់ចុះយ៉ាងខ្លាំង ដែលមានទំហំរហូតទៅដល់ ២៩,២ភាគរយ៕

https://english.news.cn/20230407/159aba61ac13429ab22873de9417feeb/c.html
To Top