អ៊ុយក្រែន៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានបន្តប្រយុទ្ធគ្នានៅទីក្រុង Bakhmut ដែលជាទីក្រុងភាគខាងកើតដែលបានបំផ្លិចបំផ្លាញ ដោយបានក្លាយជានិមិត្តរូបនៃការផ្គើនរបស់ក្រុងគៀវ ខណៈដែលជនស៊ីវិលចំនួន៧នាក់ត្រូវបានរាយការណ៍ថា បានសម្លាប់ដោយការវាយប្រហារដោយគ្រាប់កាំភ្លើងធំអ៊ុយក្រែននៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ។
ទាហានអ៊ុយក្រែននៅក្នុងលេណដ្ឋាននៅខាងក្រៅក្រុង Bakhmut បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកដែលរំពឹងទុកជាយូរមកហើយនៅគ្រាដែលអាកាសធាតុប្រសើរឡើងវិញ ។ នៅកន្លែងផ្សេងទៀត អ្នកដែលត្រូវជ្រើសរើសជនជាតិអ៊ុយក្រែនផ្សេងទៀតបានហ្វឹកហាត់យ៉ាងលំបាកសម្រាប់បេសកកម្មប្រយុទ្ធថ្មីនេះ ។
ចំណែកនៅទីក្រុងប៉េកាំង ឯនេះវិញ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានសហភាពអឺរ៉ុប Ursula von der Leyen បានជំរុញឲ្យមេដឹកនាំចិន លោក ហ្ស៊ី ជិនពីង ឱ្យប្រើឥទ្ធិពលរបស់គាត់ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាម ឥឡូវនេះក្នុងខែទី១៤ ហើយងាកមករកតុចរចាគ្នាវិញ ។
លោក ហ្ស៊ី ដែលបានស្វែងរកទីតាំងចិន ធ្វើជាអ្នកសម្រុះសម្រួលដ៏មានសក្តានុពល ប៉ុន្តែត្រូវបានលោកខាងលិចមើលឃើញថា ពេញចិត្តរុស្ស៊ី ដោយបានឆ្លើយតបថា “ប្រទេសចិន តស៊ូមតិសម្រាប់កិច្ចចរចាសន្តិភាព និងស្វែងរកដំណោះស្រាយខាងនយោបាយ” ។
លោក ហ្ស៊ី បានថ្លែងថា លោកមានឆន្ទៈក្នុងការជជែកទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។
ប្រភពការទូតបារាំងមួយក្រោយមកបានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយបារាំង ដើម្បីជំរុញឲ្យមានការចរចាគ្នា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា