បរទេស៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា យោធាអ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) នៅភាគខាងត្បូងនៃប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប ។
យោធាបានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងរបាំងការពារនៃគ្រាប់រ៉ុក្កែតចំនួន៣៤គ្រាប់ដែលបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនបានស្តីបន្ទោសទៅលើក្រុមហាម៉ាស់ ជាអ្នកបង្កឡើង ។
គេបានដឹងថា ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៀត បន្ទាប់ពីការវាយប្រហារបានចាប់ផ្តើម ។
គួរបញ្ជាក់ថា ភាពតានតឹងមានកម្រិតខ្ពស់បន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសអ៊ីស្រាអ៊ែលចំនួន២យប់នៅឯវិហារឥស្លាម al-Aqsa ក្នុងក្រុងយេរ៉ូសាឡឹមកាលពីដើមសប្តាហ៍នេះ ។
ការវាយឆ្មក់នេះបានបង្កឱ្យមានការប្រឈមមុខគ្នាដោយហិង្សាជាមួយជនជាតិប៉ាឡេស្ទីននៅខាងក្នុងវិហារឥស្លាម ដែលជាកន្លែងសក្ការៈធំបំផុតទី៣របស់សាសនាឥស្លាម ហើយបានបង្កឱ្យមានកំហឹងផ្ទុះឡើងពាសពេញតំបន់ ។
ក្រុមហាម៉ាស់ មិនបាននិយាយអ្វីនោះទេ ដែលខ្លួនបានបាញ់គ្រាប់រ៉ុក្កែតចេញពីប្រទេសលីបង់ ដែលជាក្រុមប្រឆាំងដ៏ធំបំផុតក្នុងរយៈពេល១៧ឆ្នាំមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា