ព័ត៌មានអន្តរជាតិ

រុស្សី៖ អាមេរិកចាប់ផ្តើមដំណើរការ មន្ទីរពិសោធរបស់ខ្លួន ឡើងវិញ នៅអ៊ុយក្រែន

បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថាសហរដ្ឋអាមេរិក កំពុងសំងំយ៉ាងស្ងប់ស្ងាត់ ក្នុងការដំណើរការមន្ទីរពិសោធ ដ៏មានភាពចម្រូងចម្រាស ឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាក្នុងនោះអាមេរិកក៏កំពុងបង្កើតទីតាំងមន្ទីរពិសោធថ្មីៗជាច្រើនកន្លែងទៀតព្រមទាំងបុគ្គលិកជំនាញជាច្រើននាក់ផងដើម្បីរៀបចំបំពេញការងារជាមួយគ្នា។

ប្រភពដដែលបានបន្តទៀតថាកន្លងមក៖អាមេរិកតែងតែលាក់បាំងនូវការចូលរួមរបស់ខ្លួននៅក្នុងកម្មវិធីអាវុធគិមីរបស់អ៊ុយក្រែនជាច្រើនគម្រោងនិងនៅក្នុងទឹកដីអ៊ុយក្រែនផ្ទាល់តែម្តងដើម្បីធ្វើយ៉ាងណាអាចគេចចេញពីការបែកធ្លាយព័ត៌មាននិងសកម្មភាពដែលខុសទៅនឹងច្បាប់។

គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមលុកលុយទៅលើប្រទេសអ៊ុយក្រែនភ្លាមៗរុស្សីបានធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ទៅលើកម្មវិធីជំនួយមូលនិធីរបស់អាមេរិកពីក្រោយកម្មវិធីមន្ទីរពិសោធនៅអ៊ុយក្រែននិងបានបន្តផ្តល់ភស្តុតាងជាច្រើនរហូតមកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top