ព័ត៌មានអន្តរជាតិ

បើករថយន្តសម្រុក ចូលហ្វូងមនុស្ស ក្នុងរដ្ឋធានី Tel Aviv ស្លាប់១នាក់របួស៦នាក់

" "

បរទេស ៖ យោង តាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិល មិញនេះ បានឲ្យដឹងថា មានហេតុការណ៍រថយន្តបើកសម្រុក ចូលហ្វូងមនុស្ស មួយបានកើតឡើងនៅកណ្តាលទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអ៊ែល និងបានសម្លាប់មនុស្ស១នាក់ និងរបួស៦នាក់ផងដែរ។

អជ្ញាធរ របស់អ៊ីស្រាអ៊ែល បានបញ្ជាក់ទៀតដែរថា ជនរងគ្រោះដែលភាគច្រើនសុទ្ធតែភ្ញៀវទេសចរ ទាំងអស់ហើយជនល្មើស ដែលជាអ្នកបើកបរ ក៏ត្រូវបានក្រុមប៉ូលីស បាញ់សម្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍នេះដែរ។

" "

ប្រភពដដែលបានបន្តទៀតថា មុនបើករថយន្តសម្រុកចូលហ្វូង មនុស្សបុរសជនបង្កបានបើកការបាញ់ប្រហារ នៅលើផ្លូវដ៏មមាញឹកមួយបានបន្តិច ទៅហើយហើយបន្ទាប់មក ក៏បានបើក រថយន្តចូលទីកន្លែងថ្មើជើង នៅលើសួន Charles Clore Park ដែលជាលទ្ធផលបានធ្វើឲ្យភ្ញៀវទេសចរ ជាជនជាតិអ៊ីតាលីវ័យ៣០ឆ្នាំម្នាក់ បានបាត់បង៉ជីវិតភ្លាម នៅកន្លែងកើតហេតុតែម្តង ។

" "

ទោះបីជាយ៉ាងណាក្តីអត្តសញ្ញាណ នៃជនបង្កដែលបានបាត់បង់ជីវិតនោះ គឺនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយក៏មិនទាន់មានការអះអាងពីមូលហេតុ និងផែនការដែលមានពីក្រោយ នោះនៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top