ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អាចនាំចេញ ថាមពលអគ្គីសនី ជាលើដំបូង ក្នុងរយៈពេល៦ខែ ក្រោយរងការវាយប្រហារ ដោយរុស្ស៊ី

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា អ៊ុយក្រែនអាចនាំចេញ ថាមពលអគ្គិសនីជាលើកដំបូង ក្នុងរយៈពេល៦ខែ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បានងើបឡើងវិញ ពីការវាយប្រហារជាច្រើនខែរបស់រុស្ស៊ីម្តងហើយម្តងទៀត ។

គេបានដឹងថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារ ដោយចេតនា និងយូរអង្វែងរបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីខែតុលា ឆ្នាំ២០២៣ ។

ការវាយប្រហារបាននាំ ឱ្យមានការដាច់ចរន្តអគ្គិសនី និងការដាច់ភ្លើងដែលបានកំណត់ពេល ធ្វើឱ្យក្រុង និងទីក្រុងស្ថិតក្នុងភាពងងឹតក្នុងរដូវរងា ។

អ៊ុយក្រែន ត្រូវបានបង្ខំឱ្យបញ្ឈប់ការនាំចេញអគ្គិសនី ប៉ុន្តែឥឡូវនេះនឹងអាចលក់ថាមពល លើសរបស់ខ្លួនម្តងទៀត ។

លោក Herman Halushchenko រដ្ឋមន្ត្រីថាមពល បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាត ឱ្យមានការនាំចេញ ទោះបីជាអតិថិជនក្នុងស្រុក នៅតែជាអាទិភាពក៏ដោយ ។

លោកបានលើកឡើងថា ប្រព័ន្ធនេះកំពុងផលិតសមត្ថភាពបន្ថែមអស់រយៈពេល ជិត២ខែមកហើយ ហើយប្រជាជនអ៊ុយក្រែនមិនប្រឈម នឹងការរឹតបន្តឹងនោះទេ ។

លោក Halushchenko បានលើកឡើង កាលពីថ្ងៃសុក្រថា “រដូវរងាដ៏លំបាកបំផុត បានកន្លងផុតទៅ” ។

លោកបានបញ្ជាក់ថា “ជំហានបន្ទាប់គឺចាប់ផ្តើមការនាំចេញថាមពលអគ្គិសនី ដែលនឹងអនុញ្ញាតឱ្យយើង ទាក់ទាញធនធានហិរញ្ញវត្ថុបន្ថែម សម្រាប់ការកសាងឡើងវិញចាំបាច់នៃហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលត្រូវបានបំផ្លាញ និងខូចខាត” ៕

To Top