បរទេស៖ កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថា នឹងធ្វើការដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ទៅកាន់តំបន់មជ្ឈឹមបូព៍ា។
ការប្រកាសដែលបានធ្វើឡើង ដែលខុសទៅនឹងពិធីការជាធម្មតា និងចំពេលដែលកំពុងមានភាពតានតឹង ជាមួយនឹងអ៊ីរ៉ង់ផង ហើយក្នុងនោះក៏បានអះអាងងដែរថា នាវាមុជទឹកមួយគ្រឿងនេះអាចបំពាក់មកជាមួយ នឹងមីស៊ីលប្រភេទ154 Tomahawk ផងដែរ។
គួរឲ្យដឹងដែរនាវាមុជទឹកនេះ បានធ្វើដំណើរឆ្លងកាត់ព្រែកជីក Suez រួចរាល់តាំងតែពីថ្ងៃសុក្រ និងកំពុងបន្តស្ថិតនៅលើផ្លូវទៅកាន់ តំបន់មជ្ឈឹមបូព៍ាដោយមិនអាចបញ្ជាក់លំអិត ពីទីតាំងពិតប្រាកដនៅឡើយទេ។
ទោះបីជាយ៉ាងណាក្តីអាមេរិក មិនបានបញ្ជាក់នោះទេថា អ្វីជាបេសកកម្មនិងគោលបំណងពិតប្រាកដ នៃការដាក់ពង្រាយកងកម្លាំងយោធា និងនាវាមុជទឹករបស់ខ្លួនលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី