ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្រកាសចូលរួម ជាមួយនឹងប្លុកអាមេរិកខាងត្បូង UNASUR ឡើងវិញ

" "

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសជាផ្លូវការក្នុងការត្រឡប់មកចូលរួម ជាមួយនឹងប្លុកនៃសហភាពប្រជាជាជាតិ ក្នុងតំបន់អាមេរិកខាងត្បួង ដែលហៅកាត់ថា UNASUR វិញហើយបន្ទាប់ពីបានដកខ្លួន ចេញកាលពីឆ្នាំ២០១៩កន្លងមក។

យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសរបស់ប្រេស៊ីល បានឲ្យដឹងដែរថា៖ ខណៈដែលប្រេស៊ី បានបន្តភាពជាដៃគូនិងសម្ព័ន្ធមិត្ត ជាមួយនឹងប្រទេសនិងអន្តរជាតិនោះ សាជាថ្មីប្រេស៊ីល នឹងសម្រេចក្នុងការចូលរួម ជាមួយនឹងសហប្រជាជាតិ នៃប្លុកអាមេរិកខាងត្បូង UNASUR សាជាថ្មីម្តងទៀត។

" "

យោងតាមការប្រកាសបានបញ្ជាក់ថា ចំណាត់ការនេះនឹងចូលជាធរ មានចាប់ពីថ្ងៃទី៦ខែឧសភាតទៅ ដើម្បីឲ្យប្រេស៊ីលអាចផ្តល់សច្ចាប័ន លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបង្រួបបង្រួម នៃអាមេរិកខាងត្បូងជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ស្របតាម ​​ការលើកកម្ពស់សមាហរណកម្មក្នុងតំបន់។

" "

គួរឲ្យដឹងដែរថា UNASUR បានបង្កើតឡើងតាំងតែពីឆ្នាំ២០០៨ គឺជាអង្គការ រវាងរដ្ឋាភិបាលក្នុងតមបន់មួយ ដែលមានរួមបញ្ចូលប្រទេសអាមេរិកខាងត្បូង ចំនួន១២​ ប៉ុន្តែកាលពីឆ្នាំ២០១៩ប្រទេសប្រេស៊ីល បានប្រកាសដកខ្លួនចេញ កាលពីឆ្នាំ២០១៩៕ ប្រែសម្រួល៖ស៊ុនលី

To Top