បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃអាទិត្យថា អឺរ៉ុបត្រូវតែបន្ត “ស្វ័យភាពជាយុទ្ធសាស្រ្ត” ហើយជៀសវាងការអូសទាញ ចូលទៅក្នុងការប្រឈមមុខគ្នា ក្នុងនាមសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយលោក Macron ក៏ធ្លាប់បានធ្វើការអះអាងស្រដៀង គ្នានេះដែរកាលពីមុនមក ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែធ្វើតាមការដឹកនាំរបស់វ៉ាស៊ីនតោន ដដែលលើអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថានៅក្នុងបទសម្ភាសន៍មួយ ខណៈពេលកំពុងធ្វើដំណើរ ក្នុងប្រទេសចិនក្នុងសប្តាហ៍នេះ លោក Macron បានប្រាប់គេហទំព័រព័ត៌មានថា អឺរ៉ុបប្រឈមនឹង “ហានិភ័យដ៏ធំ” ប្រសិនបើអឺរ៉ុប “ជាប់ក្នុងវិបត្តិដែលមិនមែនជារបស់យើង” ។
លោក Macron បាននិយាយថា “មតិផ្ទុយគ្នានឹងកើតឡើងបែបនោះ ការបារម្ភដែលគេជឿថា យើងគ្រាន់តែជាអ្នកដើរតាម ហែរហមរបស់អាមេរិកប៉ុណ្ណោះ” ។ លោកថា “សំណួរនេះដែលអឺរ៉ុបត្រូវឆ្លើយ… តើវាជាផលប្រយោជន៍របស់យើងក្នុងការពន្លឿន [វិបត្តិ] លើកោះតៃវ៉ាន់ទេ? លោក Macron ថា ទេ អ្វីដែលកាន់តែអាក្រក់នោះគឺការគិតថា យើងជាអឺរ៉ុបត្រូវតែជាអ្នកដើរតាមប្រធានបទនេះ ហើយយកតម្រុយរបស់យើង ចេញពីរបៀបវារៈរបស់សហរដ្ឋអាមេរិក និងប្រតិកម្មហួសហេតុលើចិន។
សូមជម្រាបថា លោក Macron ប្រធានាធិបតីបារាំង បានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping មុនពេលសម្ភាសន៍ សេចក្តីសន្និដ្ឋានបន្ទាប់មកថា ប្រសិនបើអឺរ៉ុបមិនអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែនបាន តើយើងអាចនិយាយយ៉ាងគួរឲ្យ ទុកចិត្តលើតៃវ៉ាន់បានយ៉ាងដូចម្ដេច៖ ‘ប្រយ័ត្នណា បើអ្នកធ្វើខុស យើងនឹងនៅទីនោះ’?
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
