ព័ត៌មានអន្តរជាតិ

ក្រុមតំណាងអារ៉ាប៊ីសាអូឌីត មកដល់យេមែន ដើម្បីកិច្ចប្រជុំបង្កើតកិច្ចព្រមព្រៀងសន្តិភាព

បរទេស៖ក្ រុមគណៈប្រតិភូរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងគណៈប្រតិភូរបស់ប្រទេសអូម៉ង់បានធ្វើដំណើរ មកដល់រដ្ឋធានី Sanaa ប្រទេសយេមែនហើយកាលពី ថ្ងៃចុងសប្តាហ៍កន្លងមកនេះដើម្បីអាចចូលរួមកិច្ចប្រជុំ ដើម្បីបង្កើតបទឈប់បាញ់ដែលនឹងឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសនេះដែលកើតឡើងតាំងតែឆ្នាំ២០១៤នោះមកបាន។

ការធ្វើសង្គ្រាមដែលដំបូងឡើយគឺធ្វើឡើងរវាងរដ្ឋាភិបាល យេមែន ដែលមានការគាំទ្រពីក្រោយដោយអារ៉ាប៊ីសាអូឌីតជាមួយនឹងក្រុមសកម្មប្រយុទ្ធ Houthi ដែលភាគីទាំងពីរតែងតែបានព្យាយាមក្នុងការទាមទារ ធ្វើជាអ្នកដឹកនាំប្រទេសយេមែនដូចគ្នាហើយក្រោយមក ក៏មានការចូលរួមដោយភាគីសម្ព័ន្ធមិត្ត ជាច្រើនផ្សេងទៀតផងដែរ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រេសិតពិសេសទាំងអារ៉ាប៊ីសាអូឌីតនិងអូម៉ង់ បានធ្វើដំណើរមកដល់រដ្ឋធានី Sanaaដើម្បីចរចាជាមួយនឹងក្រុម Houti ធ្វើយ៉ាងណាអាចបញ្ចប់ការពាក់ព័ន្ធរបស់ យោធាអារ៉ាប៊ីសាអូឌីតឲ្យបាននៅក្នុងជម្លោះនេះ។

កិច្ចពិភាក្សាគ្នាដំបូងដែលនឹងផ្តោតសំខាន់ទៅលើ ការលើកកំពស់សិទ្ធរបស់ពលរដ្ឋយេមែន ឡើងវិញរួមទាំងការបង្កើតប្រព័ន្ធទូទាត់ប្រាកខែជូនបុគ្គលិករដ្ឋព្រមទាំងការបែងចែក ប្រាក់ចំណេញបានមកពីការជួញដូរប្រេងនិងហ្គាសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top