លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា បក្សនិងរដ្ឋចិនត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ទុកប្រជាជនជាសំខាន់ ។ ការកសាងប្រទេសសង្គមនិយមទំនើបខ្លាំងដោយគ្រប់ជ្រុងជ្រោយ ប្រជាជនគឺជាកម្លាំងដើរតួនាទីលក្ខណៈសម្រេច។ ពេលកន្លងមកលោកបានគូសបញ្ជាក់ជាច្រើនលើកក្នុងឱកាសខុសគ្នាថា ត្រូវចងចាំថា ការរំពឹងទុកចំពោះជីវភាពរស់នៅល្អបវររបស់ប្រជាជនជាគោលដៅតស៊ូរបស់បក្ស។
គួរបញ្ជាក់ថា ក្នុងអំឡុងពេល ១០ឆ្នាំនៃយុគសម័យថ្មី សមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបានសម្រេចការកើនឡើងខ្លាំងជាប្រវត្តិសាស្ត្រ ទំហំGDP របស់ចិនបានកើនពី៥៤ ទ្រីលានយាន់ប្រាក់ចិន ឡើងដល់ ១២១ ទ្រីលានយាន់ប្រាក់ចិន ដែលឈរនៅលំដាប់ទី២លើពិភពលោក ។ ប្រទេសចិនបានដោះស្រាយបញ្ហាក្រីក្រខ្លាំង បានកសាងសង្គមជីវភាពធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់។ ក្នុងអំឡុងពេល៣ឆ្នាំកន្លងទៅ កំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំជាមធ្យមគឺ ៤.៥% ដែលខ្ពស់ជាងកម្រិតមធ្យមរបស់សេដ្ឋកិច្ចពិភពលោក ដែលបានបញ្ជាក់ថា ចិនរៀបចំការប្រយុទ្ធប្រឆាំងជំងឺឆ្លងនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទទួលបានសមិទ្ធផលដ៏សំខាន់។
សមិទ្ធផលជាប្រវត្តិសាស្ត្រនៃការសាងសេដ្ឋកិច្ចចិនក្នុងយុគសម័យថ្មីបានបង្ហាញពីភាពខ្លាំងរបស់ទស្សនគំនិតស្តីពីសេដ្ឋកិច្ចរបស់លោក Xi Jinping ។
ទស្សនគំនិតស្តីពីសេដ្ឋកិច្ចរបស់លោក Xi Jinping បានឈរលើមូលដ្ឋាននៃបញ្ហាសំខាន់ៗក្នុងសង្គម បានគិតគូរទាំងតម្រូវការនិងបំណង បានផ្តោតលើ “ភាពស្រស់ស្អាត” នៃជីវភាពដ៏សុភមង្គលរបស់ប្រជាជន។ អត្ថន័យស្នូលនៃភាពស្រស់ស្អាតបែបនេះគឺ ស្វែងរកជីវភាពកាន់តែល្អប្រសើរជូនចំពោះប្រជាជនទាំងមូល ដែលបន្តលើកកម្ពស់គុណភាពជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងងាយស្រួល ខណៈពិភពខាងស្មារតីកាន់តែសម្បូរបែប គឺទាំងជាតិនិងជីវិតឯកជន ទាំងបរិស្ថាននិងជីវភាពរស់នៅ សុទ្ធតែប្រកបដោយភាពល្អបវរ៕