បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសាកសពទី៦ ដែលត្រូវបានគេអូសចេញពីគំនរបែកបាក់អគារអាផាតមិនមួយកន្លែងនៅភាគខាងត្បូង ប្រទេសបារាំងក្នុងទីក្រុង Marseille។
ហេតុការណ៍ដែលបានបានកើតឡើង តាំងតែពីចុងសប្តាហ៍ដោយសាកសពចំនួន៥ ត្រូវបានគេរកឃើញភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការកំណត់ DNA កំណត់អត្តសញ្ញាញ។
អភិបាលក្រុង Marseille លោក Benoit Payan បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ពួកយើងសង្ឃឹមថានឹងនៅមានអ្នករស់រានមានជីវិតនៅពីខាងក្រោមអគារនៅឡើយ។ ដូច្នេះយើងត្រូវធ្វើការសំអាតនិងគាស់ កាយដោយយឺតៗនិងការប្រុងប្រយ័ត្នបំផុតមិនឲ្យមានគ្រោះថ្នាក់ឬរបួស ដល់មនុស្សដែលអាចជាប់នៅពីខាងក្នុងឡើយ។
គួរឲ្យដឹងដែរថាក្រោយហេតុការណ៍ រលំអគារអាផាតមិននេះហើយអគារស្នាក់នៅក្បែរនោះ ចំនួន២ទៀតក៏ទទួលរងការខូចខាតផងដែរហើយពលរដ្ឋរស់នៅលើអគារសរុបជាង ២០០នាក់ត្រូវបានជន្លៀសចេញពីទីតាំង៕
ប្រែសម្រួល៖ស៊ុនលី