ព្រឹកថ្ងៃទី១០ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអ៊ីរ៉ង់បានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ លោក Nasser Kanaani អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់បាន ឆ្លើយតបសំណួរអំពីការដែល ប្រទេសទាំងពីរអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតចាត់បញ្ជូនគណៈប្រតិភូឱ្យបំពេញទស្សនកិច្ចទៅវិញទៅមក ព្រមទាំងត្រៀមបើកស្ថានទូតឡើងវិញ និងវិបត្តិយ៉េមែនជាដើម ។
លោក Nasser Kanaani បានថ្លែងថា យោងតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ដែលបាន ប្រកាសនៅក្រុងប៉េកាំង ប្រទេសទាំងពីរបានរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាផ្លូវការ ហើយគណៈ ប្រតិភូនៃប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅដល់ក្រុង តេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី៨ ខែមេសា បច្ចុប្បន្ននេះ សមាជិកនៃគណៈប្រតិភូអារ៉ាប៊ីសាអូឌីត បាននិងកំពុងធ្វើការងារគ្រប់ផ្នែកនៅក្រុងតេហេរ៉ង់ និងក្រុងMashhad ដោយឡែកពីគ្នា ដើម្បីត្រៀមបើកស្ថានទូតនិងស្ថានកុងស៊ុលជាថ្មីឡើងវិញ ។
លោក Nasser Kanaani បានថ្លែងទៀតថា “ក្រោមសមានចិត្ត ការប្តេជ្ញាចិត្តនិងបដិសណ្ឋារ កិច្ចយ៉ាងរាក់ទាក់កក់ក្តៅ របស់រដ្ឋាភិបាលចិន បានជាប្រទេសទាំងពីអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត បានឈានដល់កិច្ចព្រមព្រៀង ដ៏មានសារ សំខាន់បែបនេះ ដូចការលើកឡើងរបស់យើងក្នុងសេចក្តីថ្លែងការណ៍រួមដែលបានប្រកាសនៅកាលពីមុនថា តួនាទីរបស់ចិនក្នុងបញ្ហានេះ គឺមានលក្ខណៈស្ថាបនា យើងខ្ញុំសូមសម្តែងការកោតសរសើរចំពោះរឿងនេះ ៕”