វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកគ្រោងនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក បៃដិន បានប្រាប់ Al Roker នៃកម្មវិធី “Today” របស់កាសែត NBC ក្នុងបទសម្ភាសន៍មួយនៅសេតវិមាន មុនពេលពិធីបុណ្យ Easter ប្រចាំឆ្នាំនៅលើវាលស្មៅខាងត្បូងនៅពេលព្រឹកថា “ខ្ញុំគ្រោងនឹងប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាថ្មី” ។
អតីតយុទ្ធជនគណបក្សប្រជាធិបតេយ្យរូបនេះបានបន្ថែមថា ប៉ុន្តែយើងមិនទាន់ត្រៀមខ្លួនដើម្បីប្រកាសវានៅឡើយទេ។ លោក បៃដិន មានអាយុ ៨០ ឆ្នាំបានលើកឡើងថា លោកមានបំណងឈរឈ្មោះ សម្រាប់អាណត្តិទីពីរ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា នៅពេលណាដែលលោកនឹងធ្វើការប្រកាសជាផ្លូវការ។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាគណបក្សសាធារណរដ្ឋ ដែលបានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០ ប៉ុន្តែបានបដិសេធមិនព្រមទទួល បានប្រកាសពីការដេញថ្លៃរបស់គាត់នៅក្នុងខែវិច្ឆិកា សម្រាប់សេតវិមានក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា