ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តណាតូ ជាប់ព្រំដែនរុស្ស៊ី នឹងជួបជាមួយអ្នកផលិតអាវុធកំពូល របស់អាមេរិក

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki កំពុងចាប់ផ្តើមនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សហរដ្ឋអាមេរិក ដែលនឹងរួមបញ្ចូលការជួបជាមួយអនុប្រធានាធិបតីលោកស្រី Kamala Harris និងដំណើរទេសចរណ៍របស់ក្រុមហ៊ុនផលិតអាវុធដ៏កំពូលរបស់អាមេរិក។

លោក Morawiecki នៅតែជាអ្នករិះគន់រុស្ស៊ីជាប់លាប់បំផុតចាប់តាំងពីការលុកលុយអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសំដៅលើ “ភាពឃោរឃៅ” និងទង្វើជាច្រើននៃអំពើប្រល័យពូជសាសន៍ របស់ខ្លួននៅក្នុងកាសែត Newsweek op-ed ដែលបានបោះពុម្ពផ្សាយក្នុងខួបមួយឆ្នាំនៃសង្គ្រាម។

ចំណុចសំខាន់មួយនៃអំណះអំណាងរបស់លោក Morawiecki គឺថា ប្រសិនបើរុស្ស៊ី ជោគជ័យក្នុងការយកឈ្នះលើអ៊ុយក្រែន វានឹងមិនឈប់ត្រឹមនេះទេ ហើយនឹងបន្តការវាយលុកសមាជិក និងឈ្លានពានប្រទេសណាតូផ្សេងទៀត រួមទាំងប៉ូឡូញផងដែរ។

លោក Morawiecki បានសរសេរថា “យើងត្រូវចាប់ផ្តើមដោយការកម្ចាត់រូបភាពមិនពិតនៃការលុកលុយរបស់រុស្ស៊ី នេះមិនមែនជាជម្លោះក្នុងស្រុកនោះទេ។ រុស្ស៊ី ចង់ដុតកំទេចអឺរ៉ុបទាំងមូល។ គោលបំណងរបស់វា គឺដើម្បីធ្វើឱ្យមានអស្ថិរភាពដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល”៕ប្រែសម្រួល ឈូក បូរ៉ា

To Top